ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សក្មេងចាស់ប្រុសស្រីចំនួន ៩នាក់បានរងរបួសស្រាលធ្ងន់នៅក្នុងហេតុការណ៍រថយន្តចំណុះ ១២កៅអីផ្ទុះកង់ក្រឡាប់ច្រើនត្រឡប់នៅលើផ្លូវជាតិលេខ៥។
ហេតុការណ៍ដ៏សោធនាកម្មខាងលើបានកើតឡើង កណ្ដាលថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០.១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពពីនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែចំណុះ ១២កៅអី ពាក់ស្លាកលេខ ភ្នំពេញ2AF-9060 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចខាងលើរថយន្តបង្កបានផ្ទុះកង់រេចង្កូតក្រឡាប់កណ្តាលផ្លូវបណ្តាលឲ្យរងរបួសមនុស្សក្មេងចាស់ប្រុសស្រីចំនួន ៩នាក់ក្នុងនោះធ្ងន់ ៨នាក់ ស្រាល១នាក់ ប៉ុន្តែគេមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពបន្តទៀតថា ចំពោះអ្នកបើកបរបានរត់គេចខ្លួនកម្លាំងកំពុងញាប់ដៃញាប់ជើងចាត់ចែងក្នុងរឿងនេះ៕
ដោយ៖ ប៉ឹម ពិន