Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ស្ថិតនៅក្នុងបញ្ជីដែលមានតម្លៃបំផុត

ចែករំលែក៖

ក្រុមអ្នកវិភាគផ្នែកកីឡាបានរកឃើញថា កីឡាករ Raheem Sterling, Jadon Sancho, Trent Alexander-Arnold និង Marcus Rashford ត្រូវបានជាប់ឈ្មោះក្នុងចំណោមកីឡាករដែលមានតម្លៃបំផុតទាំង៥នៅអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ។

Kylian Mbappe របស់ក្រុម Paris St-Germain ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ជាមួយតម្លៃ២៣០.៥ លានផោន។ ចំណែកតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo អាយុ៣៥ឆ្នាំស្ថិតក្នុងចំណាត់ថ្នាក់ទី៧០។ បញ្ជីនេះត្រូវបានចងក្រងដោយក្រុមឃ្លាំមើលបាល់ទាត់ CIES និងផ្តោតសំខាន់ទៅលើកីឡាករនៅក្នុងលីគកំពូលទាំង៥របស់អឺរ៉ុប។

កាលពីខែកុម្ភៈក្រុមស្រាវជ្រាវ CIES ដែលមានមូលដ្ឋាននៅប្រទេសស្វីសដែលមានជំនាញខាងវិភាគស្ថិតិបាល់ទាត់បាននិយាយថា ក្លិប Liverpool មានក្រុមដែលមានកីឡាករតម្លៃបំផុតនៅអឺរ៉ុបក្នុងតម្លៃ១.២៧កោដិដុល្លារនាំមុខក្រុម Manchester City នៅចំណាត់ថ្នាក់លេខ២ក្នុងតម្លៃ ១.២៤ ពាន់លានផោន។

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sterling វ័យ២៥ឆ្នាំបានក្លាយជាកីឡាករឈានមុខគេមួយរបស់ក្រុម Manchester City និងអង់គ្លេស ខណៈដែលចំណាត់ថ្នាក់លេខ៣កីឡាករ Sancho អាយុ២០ឆ្នាំបានបង្ហាញខ្លួនឲ្យក្លិប Borussia Dortmund នៅ Bundesliga ។

កីឡាករ Alexander-Arnold អាយុ២១ឆ្នាំរបស់ក្រុមហង្សក្រហម Liverpool ត្រូវបានកោតសរសើរដោយអតីតវីរបុរសប្រេស៊ីល Cafu នៅសប្តាហ៍នេះ ខណៈដែលខ្សែប្រយុទ្ធ Rashford របស់ក្រុម Manchester United រកបាន១៤គ្រាប់ក្នុង២២ប្រកួតនៅ Premier League រដូវកាលនេះ។

ស្ថាប័ន CIES ប្រើអថេរមួយចំនួនដើម្បីធ្វើឱ្យតម្លៃរបស់កីឡាកររាប់បញ្ចូលទាំងអាយុ ការបង្ហាញខ្លួន និងកត្តាសេដ្ឋកិច្ចដើម្បីវាស់វែងពីតម្លែខ្លួន និងភាពជោគជ័យក្នុងពេលប្រកួត។ ខាងក្រោមនេះគឺកីឡាករដែលមានតម្លៃបំផុតទាំង២៥នាក់នៅអឺរ៉ុប៖

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print