របួសធ្ងន់២នាក់ករណីជិះម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣បេ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងអ្នកជិះម៉ូតូនិឹងម៉ូតូដែលបើកស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣បេ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានស្រុកប្រាប់ថា ភាគីបង្កជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1G-4005 បើកបរដោយឈ្មោះ សឿង វិសាល ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះដល់កន្លែងកើតហេតុបានបើកម៉ូតូបម្រុងបត់ឆ្វេងឆ្លងថ្នល់បណ្ដាលឲ្យបុកគ្នាដួលសន្លប់ស្ដូកស្ដឹងទាំងសងខាង ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ជនបង្កហេតុជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់1D-1821 បម្រុងបត់ឈ្មោះ ផេង ផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ រងរបួសទាំង ២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿង បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំបន្តនីតិវិធី ៕ ដោយៈ បុឹម ពិន

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print