Breaking News ៖ បារាំងសន្យាថា នឹងមិនលើកលែងដល់អំពើហិង្សា និងការរើសអើងជាតិសាសន៍

ចែករំលែក៖

ប្រទេសបារាំង៖ ក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់ថា៖ នឹងមិនលើកលែងដល់កម្លាំងសន្តិសុខណាមួយមានសកម្មភាពហិង្សា និងការរើសអើងជាតិសាសន៍ ។
ការធ្វើបាតុកម្មប្រឆាំងការើសអើងជាតិសាសន៍ កាន់តែកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយរាលដាលនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងជុំវិញពិភពលោក។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបារាំងបានប្រកាសពីវិធានការទប់ស្កាត់ ការរើសអើងជាតិសាសន៍។
ក្នុងរយៈពេល១សប្តាហ៍កន្លងមក មានបាតុកម្ម កើតឡើងជាបន្តបន្ទាប់នៅទីក្រុងធំៗប្រទេសបារាំង មានពលរដ្ឋរាប់សិបពាន់នាក់ចូលរួម។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៨ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បារាំង លោក Christophe Castaner បានបញ្ជាក់ថា«ខ្ញុំនឹងមិនលើកលែងដល់សកម្មភាពរើសអើងជាតិសាសន៍នៅក្នុងប្រទេសបារាំង។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដឹងថា ពេលពាក់ឯកសណ្ឋានប៉ូលិស គឺត្រូវតែ គោរពទៅតាមច្បាប់មិនអាចនៅលើច្បាប់នោះឡើយ។ លើសពីនេះទៅទៀត ប៉ូលិសគឺជាអ្នកគំរូ ដល់មនុស្សគ្រប់គ្នា ។ ដូច្នេះយើងនឹងមិនលើកលែងដល់ប៉ូលិសណាដែលមានសកម្មភាពរើសអើងជាតិសាសន៍។
ប៉ូលិសបារាំងត្រូវបានបំពាក់កាមេរ៉ា ថតសកម្មភាព និងលេខសម្គាល់ គ្រប់គ្នាដើម្បីងាយស្រួលក្នុងការតាមដានរាល់សកម្មភាពរបស់ប៉ូលិស បញ្ចៀសការរើសអើងជាតិសាសន៍៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print