ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង ពិធីករ និង តារាបង្ហាញម៉ូតនៅកម្ពុជាបច្ចុប្បន្នបាននឹង កំពុងតែប្រកួតប្រជែងក្នុងការប្រើប្រាស់ផលិតផលពិសេសសម្លៀកបំពាក់ កាបូប ស្បែកជើង ម៉ាកល្បីៗដែលនាំមកពី្រក្រៅប្រទេស។ ការនិយមនេះក៏ស្របពេលដែលហាងយីហោម៉ាកល្បីៗឈ្មោះលំដាប់ពិភពលោកជាច្រើនត្រូវបានបើកដំណើរការនៅកម្ពុជាកាន់តែច្រើន។
ពិធីការិនី លីលី បានបញ្ជាក់ក្នុងកម្មវិធីខួបគម្រប់១ឆ្នាំរបស់ផ្សារអ៊ីអនម៉ល និងជាថ្ងៃគម្រប់១ឆ្នាំរបស់ហាង Carlo Rino និង Semboniaថា នាងចាប់ផ្តើមប្រើប្រាស់ផលិតផលម៉ាកល្បីៗដូចជា Carlo Rino ដែលមានដូចជាស្បែកជើងនិងកាបូបជាដើមហើយវាមិនត្រឹមតែជាផលិតផលដែលមានការរចនាទាក់ទាញទេគឺវាថែមទាំងមានគុណភាពខ្ពស់ផងដែរ។
ពិធីការិនីរូបនេះបញ្ជាក់ដែរថា កាលពីឆ្នាំមុនក្នុងថ្ងៃបើកដំណើរការដំបូងរបស់ហាងនេះមានតារាសម្តែងតារាបង្ហាញម៉ូត និងតារាចម្រៀងជាច្រើនបានចូលរួមដូចជា លោកអេឡិច ចិន្ត្រា កញ្ញា ទឹម រដ្ឋា កញ្ញា ឌួង ម៉ាណា កញ្ញា នៅ សូនីតា អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា គង់ ច័ន្ទស្រីមុំ លោក យ៉ែម សំអូន ជាដើម ហើយពួកគាត់សុទ្ធតែសរសើរមិនដាច់ពីមាត់អំពីគុណភាព សោភណ្ឌភាព និងតម្លៃរបស់ផលិតផលCarlo Rino និង Sembonia ។
កញ្ញា បញ្ជាក់ដែរថា មិនត្រឹមតែសិល្បករទេគឺសូម្បីតែសុភាពបុរសសុភាពនារីទាន់សម័យជាច្រើនក៏និយមចូលចិត្តប្រើប្រាស់ផលិតផលម៉ាកល្បីៗនេះដែរខណៈដែលជីភាព និងការដើរទាន់ការវិវឌ្ឍន៍របស់សង្គមដែរ។
កាលពីចុងសប្តាហ៍មុននេះដែរមានតារាបង្ហាញម៉ូតជា ច្រើនរូបបានធ្វើឲ្យអ្នកទិញទំនិញនៅផ្សារ ទំនើបអ៊ីអនម៉ល មានការភ្ញាក់ផ្អើលជាមួយ នឹងវត្តមានតារាបង្ហាញម៉ូតជាច្រើនចូលរួមបង្ហាញម៉ូត ការបូប និងស្បែកជើងម៉ាកល្បីៗខាងលើ។
តារាបង្ហាញម៉ូត កញ្ញា ម៉ាលីនបានបញ្ជាក់ក្នុងពិធីប្រកាស ខួបគម្រប់មួយឆ្នាំ និង បញ្ចុះតម្លៃពិសេសសម្រាប់ អតិថិជនថានាងពេញចិត្តនឹងការប្រើប្រាស់ផលិតផលម៉ាកល្បីៗ ដែលមិនត្រឹមតែផ្តល់ទំនុកចិត្ត សុវត្ថិភាព ផាសុកភាពទេគឺវាអាចជួយ បង្កើនឲ្យអ្នក ប្រើប្រាស់នូវសម្រស់កាន់តែលេចធ្លោរឡើង។ នាងថាបច្ចុប្បន្នមិនត្រឹមតែ សិល្បករទេគឺប្រជាពលរដ្ឋទូទៅអាចមានលទ្ធភាព ប្រើប្រាស់ផលិតផលម៉ាកល្បីៗ៕ វឌ្ឍនា