ឆ្លងចរន្តអគ្គិសនីទុស្សេឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

កំពង់ស្ពឺ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថានៅថ្ងៃអង្គារ ០៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៦ និង២៥ នាទីព្រឹក មានករណីអគ្គិភ័យមួយបានកើតឡើង នៅចំណុច ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឪ្យឆេះផ្ទះរបស់ប្រជាពលរដ្ថឈ្មោះ ទូច គីម ភេទប្រុស អាយុ៧៨ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ក់ ស៊ីវន អាយុ៧២ឆ្នាំ ដែលសង់អំពីឈើលើ ថ្មក្រោម ទំហំ ១២x៨ ម៉ែត្រ ៣ខ្នង ដំបូលប្រក់ក្បឿង បណ្តាលឲ្យខូចខាតដូចជា គ្រែ៥ គ្រែប្រអប់ ៣ ទូឈើ ៦ ទូកញ្ចក់ ១ ទូទឹកកក ១ ទូរទស្សន៍ ៣ ស្រូវ ៤បាវ អង្ករ ២០០ គីឡូ កង្ហា ១១ សម្ភារ: ប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយមួយចំនួនធំទៀតទាំងស្រុង ។ក្នុងនោះ
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង (ស្រុក ១ គ្រឿង , ខេត្ត ២គ្រឿង និងរថយន្តក្រុមហ៊ុន អឹង ឈុនទ្រី១គ្រឿង ) អស់ទឹក ៤រថយន្ត បានរលត់ទាំងស្រុងនៅវេលាម៉ោង៧និង៤០នាទី ដោយមូលហេតុ ទុស្សេចរន្តអគ្គិសនី ៕សហការី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print