ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនឹងរថយន្តនៅក្រុងព្រះសីហនុ

ចែករំលែក៖

ក្រុងព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅគៀបជាប់ក្រោមរថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងរថយន្តបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឲ្យរន្ធត់នេះបានកើតឡើងនៅម៉ោង៩យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លះគីឡូម៉ែត្រលេខ១២-១២៧ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានប្រាប់ថា នៅកន្លែងកើតហេតុគេឃើញរថយន្តឈប់នៅខាងស្តាំដៃដោយមានម៉ូតូ និងសពជនរងគ្រោះទាំង២នាក់ស្លាប់នៅគៀបជាប់ក្រោមរថយន្ត។

សមត្ថកិច្ចបានសន្និដ្ឋានថា មុនពេលកើតហេតុជនរងគ្រោះអាចបើកម៉ូតូវ៉ារថយន្តមួយគ្រឿងទៀតហើយជ្រុលចូលទៅខាងចំណែកផ្លូវរថយន្តហើយក៏បុកនឹងរថយន្តដែលបើកមកពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា រថយន្តគ្រោះថ្នាក់ចរាចរណ៍ប្រភេទកូរ៉េម៉ាក ហ៊ីហ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ2C-4782 ធ្វើដំណើរពីក្រុងព្រះសីហនុទៅភ្នំពេញ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៩។

ក្រោយកើតហេតុអ្នកបើិកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្រុកនិងប៉ូសីលបានសហការគ្នាចុះធ្វើចរាចរ ៕

FB_IMG_1453424751166

FB_IMG_1453424721709

FB_IMG_1453424737666

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print