​រដ្ឋាភិបាល​បញ្ជា​ឱ្យ​រុះរើ​សំណង់​ក្រុមហ៊ុន​ Royal​ Group​ លើ​ឆ្នេរ​អូរ​ត្រេះ

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ៖​ រាជរដ្ឋាភិបាល​ តាម​រយៈ​គណៈកម្មាធិការ​គ្រប់គ្រង​ និង​ អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា​លោក​ទេស​ រដ្ឋមន្ដ្រី​ អ៊ឹម​ ឈុ​ន​លឹ​ម​ កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ជម្រាប​ជូន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ព្រះ​សីហ​នុ​ អំពី​ការ​ដែល​គណៈកម្មាធិការ​នេះ​មិន​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ Royal​ Group.,​ Ltd​ គ្រប់គ្រង​តំបន់ឆ្នេរ​នោះ​ទេ​ ។​

​លិខិត​របស់​គណៈកម្មាធិការ​គ្រប់​ គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ បញ្ជា​ទៅ​អភិបាលខេត្ដ​ព្រះ​សីហ​នុ​ឱ្យ​ចុះ​ ទៅ​រុះរើ​សំណង់​អនាធិបតេយ្យ​របស់​ក្រុមហ៊ុន​ Royal​ Group.,​ Ltd​នៅ​លើ​ក្បាលដី​ ៤០​ម៉ែត្រ​ជម្រៅ​១៥​ម៉ែត្រ​នៅ​តាម​ បណ្ដោយ​ឆ្នេរ​ខ្សាច់​អូរ​ត្រេះ​ដែល​ក្រុម​ ហ៊ុន​នេះ​ថា​សង់​ផែ​បម្រើ​ការ​អភិវឌ្ឍ​កោះ​រ៉ុ​ង​កាលពី​ឆ្នាំ​២០១៤​ ។​

​លិខិត​ដដែល​បន្ដ​ថា​ ទីតាំង​ដែល​ក្រុម​ ហ៊ុន​ Royal​ Group.,​ Ltd.​ កំពុង​អភិវឌ្ឍ​ នោះ​រាជរដ្ឋាភិបាល​មាន​គោលការណ៍​ រៀបចំ​ឆ្នេរ​អូរ​ត្រេះ​នោះ​ជា​ឆ្នេរ​គំរូ​សម្រាប់​ វិស័យ​ទេសចរណ៍​និង​បរិស្ថាន​តំបន់ឆ្នេរ​។​

​អភិបាល​ក្រុងព្រះសីហនុ​លោក​ អ៊ី​ សុខ​ឡេ​ង​ បាន​ថ្លែង​ថា​ ករណី​ក្រុមហ៊ុន​ Royal​ Group.,​ Ltd.​ ដែល​សាងសង់​ សំណង់​មិន​មានច្បាប់​អនុញ្ញាត​នេះ​អាជ្ញាធរ​ខេត្ដ​បាន​ហៅ​ទៅ​អប់រំ​ច្រើន​លើក​មក​ ហើយ​ប៉ុន្ដែ​ក្រុមហ៊ុន​នេះ​នៅ​តែ​បន្ដ​សាងសង់​ដដែល​ ។​

​លោក​អភិបាលក្រុង​បន្ដ​ថា​ ចំពោះ​ ទោសទណ្ឌ​ថ្នាក់​ជាតិ​ជា​អ្នក​សម្រេច​ព្រោះ​លោក​គ្មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ទេ​ ដោយ​ ប្រគល់​ឱ្យ​ថ្នាក់ដឹកនាំ​ជា​អ្នក​សម្រេច​ចុះ​។​

​នគរវត្ដ​មិន​អាច​ទាក់ទង​អភិបាល​ ខេត្ដ​ព្រះ​សីហ​នុ​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ បាន​ទេ​ជុំវិញ​ព័ត៌មាន​នេះ​ ប៉ុន្ដែ​ជា​គោល​ ការណ៍​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ ឆ្នេរសមុទ្រ​កម្ពុជា​នោះ​គឺ​មិន​អនុញ្ញាត​ឱ្យ​ ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​តំបន់ឆ្នេរ​នោះ​ ឡើយ​មិន​ថា​តែ​ខេត្ដ​ព្រះ​សីហ​នុ​,​ ខេត្ដ​ កំពត​,​ ខេត្ដ​កែប​ ឬ​ខេត្ដកោះកុង​នោះ​ទេ​។​ មិនតែប៉ុណ្ណោះ​សមុទ្រ​ដែល​ហ៊ុម​ព័ទ្ធ​ទុក​មិន​ព្រម​ធ្វើការ​អភិវឌ្ឍ​ក៏​ត្រូវ​គណៈកម្មាធិការ​នេះ​រឹបអូស​យក​មក​ធ្វើ​ជា​សម្បត្ដិ​ រដ្ឋ​វិញ​ដែរ​ ។​

​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ក៏​ ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​អបអរសាទរ​ ចំពោះ​ចំណាត់ការ​របស់​គណៈកម្មាធិការ​ គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ដែល​ បាន​បដិសេធ​សេចក្ដី​ស្នើ​របស់​ក្រុមហ៊ុន​ Royal​ Group.,​ Ltd​ មុនគេ​នោះ​ ។​ គេ​ រំពឹង​ថា​ ឆ្នេរសមុទ្រ​ដែល​កំពុង​គ្រប់គ្រង​ ដោយ​ក្រុមហ៊ុន​ឯកជន​ផ្សេង​ទៀត​ក៏​នឹង​ ត្រូវ​រដ្ឋ​គ្រប់គ្រង​វិញ​ដែរ​ ៕

rs

...

ដោយ៖​ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print