កាលពីថ្ងៃទី៩ ខែមិថុនា ពលរដ្ឋអុីរ៉ង់ ដែលជាអ្នកផ្តល់ព័ត៌មានចារកិច្ចឲ្យអាមេរិកនិងអុីស្រាអែលស្តីពីដំណើររបស់មេទ័ពQassem Soleimani ទើបអាមេរិកវាយប្រហារសម្លាប់ បាននៅក្នុងប្រទេសអុីរ៉ាក់ និឹងត្រូវប្រហារជីវិតក្នុងពេលឆាប់ៗនេះ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌អុីរ៉ង់ លោកGholamhossein Esmaili បានឲ្យដឹងថា លោក Mahmoud Mousavi-Majd ជាភ្នាក់ងារចារកិច្ចរបស់ក្រុម CIA នឹងត្រូវប្រហារជីវិតក្នុងពេលឆាប់ៗនេះ។ លោក Mahmoud Mousavi-Majd ជាអ្នកផ្តល់ព័ត៌មានលម្អិតស្តីពីដំណើររបស់មេទ័ព Seleimani ទើបអាមេរិកសម្រេចបានគោលដៅវាយប្រហារ រូបលោក។
កាលពីថ្ងៃទី៣ ខែមករា យន្តហោះ ចម្បាំងគ្មានមនុស្សបើករបស់អាមេរិក បានវាយប្រហារសម្លាប់មេទ័ពSeleimani នៅអាកាសយានដ្ឋានប្រទេសអុីរ៉ាក់ ។ នៅថ្ងៃទី៨ ខែមករា អុីរ៉ង់ក៏បានវាយប្រហារសងសឹកវិញដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំង ទាហានអាមេរិក ។ ការវាយប្រហារនោះបានធ្វើឲ្យទំនាក់ទំនងអាមេរិកនិងអុីរ៉ង់កាន់តែតានតឹងថែមទៀត៕
ដោយ៖ ធី រីណា