អបអរឆ្នាំវក និងរីករាយជាមួយអាហារដ៏សម្បូរបែបជាមួយគ្នា!
ពីថ្ងៃទី ៣ កុម្ភៈ ដល់ ២២ កុម្ភៈ ២០១៦
ណាហ្គាវើល ចូលរួមអបអរឆ្នាំវកដ៏មានសិរីសួស្តី និងសម្បូររុងរឿងជាមួយអាហារដ៏មានឱជារស និងនំដ៏សម្បូរបែបសម្រាប់រីករាយតាមតម្រូវការ។ មេចុងភៅVoon ដែលជាមេចុងភៅធំប្រចាំភោជនីយដ្ឋានចិន Fortune Palaceនិងក្រុមការងារដែលពោរពេញដោយភាពប៉ិនប្រសប់ បានកែច្នៃអាហារឈុត អាហារយីសាង អាហារប្រពៃណីចិន អាហារក្នុងពែងនាគមហាសម្បត្តិ និងនំនាំលាភដ៏សម្បូរបែបដែលធ្វើឲ្យភ្ញៀវទទួលបាននូវរសជាតិមិនអាចបំភ្លេចបាន។ ក្នុងឱកាសដ៏ពិសេសនេះ ភ្ញៀវអាចរីករាយនៅភោជនីយដ្ឋានណាមួយក៏បានដូចជាភោជនីយដ្ឋានចិន Fortune Palace វិមានអម្រឹត ភោជនីយដ្ឋានអាស៊ី The Chopstick និងភោជនីយដ្ឋានអន្តរជាតិ The Pangea Fusion។
អាហារឈុតនាំលាភនៅភោជនីយដ្ឋានចិន Fortune Palace ៖
ភោជនីយដ្ឋានចិន Fortune Palace មានបម្រើម្ហូបនាំលាភ ១០ មុខដែលមានរសជាតិដើមឈ្ងុយឆ្ងាញ់គ្មានពីរ! ភ្ញៀវអាចរីករាយជាមួយអាហារចិនពិសេសមានដូចជា ស៊ុបព្រុយត្រីឆ្លាមជាមួយសាច់ក្តាម ត្រីតុកកែចំហុយជាមួយទឹកស៊ីអ៊ីវ ខជើងជ្រូកជាមួយផ្សិតនិងសារ៉ាយខ្មៅ និងអាហារមហាសម្បត្តិទាំងបួន។ បញ្ជីរាយមុខម្ហូបទាំងពីរ មានអាហារយីសាងទាំងពីរ និងមានតម្លៃចាប់ពី ៣៨៨ដុល្លារទៅ ៤៨៨ ដុល្លារសម្រាប់ ១០ នាក់។ សម្រាប់រីករាយនៅក្នុងណាហ្គាវើលប៉ុណ្ណោះពីថ្ងៃទី ៣ កុម្ភៈដល់ ២២ កុម្ភៈ សម្រាប់អាហារថ្ងៃត្រង់ និងពេលល្ងាច។ យើងសូមណែនាំភ្ញៀវកក់ទុកជាមុន។
អាហារពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិននៅ វិមានអម្រឹត ភោជនីយដ្ឋានអាស៊ី The Chopstick និងភោជនីយដ្ឋានអន្តរជាតិ The Pangea Fusion ៖
លេខ ៦ មានន័យថា “សំណាងល្អ” ដូចនេះនៅវិមានអម្រឹត និងភោជនីយដ្ឋានអាស៊ី Chopstickរបស់យើងមានបម្រើអាហារពិសេស ៦ មុខដូចគ្នាសម្រាប់ស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិននេះមានដូចជាមីឆាអាយុវែងជាមួយបន្លែ និងសាច់ បង្កងចំហុយជាមួយមីស្រួយ សាច់ចៀមជាប់ឆ្អឹងអាំងជាមួយទឹកជ្រលក់ពិសេស និងអាហារជាច្រើនមុខទៀត! ចំណែកភោជនីយដ្ឋានអន្តរជាតិ The Pangea Fusion ក៏មានបម្រើអាហារប៊ុហ្វេដ៏សម្បូរបែបសម្រាប់អបអរឱកាសដ៏ពិសិដ្ឋនេះផងដែរ។ នៅក្នុងបរិយាកាសដ៏មនោរម្យនេះ ភ្ញៀវអាចរីករាយជាលក្ខណៈក្រុមគ្រួសារប្រកបដោយសុភមង្គល។
អាហារចិនក្នុងពែងនាគមហាសម្បត្តិរបស់ណាហ្គាវើល ៖
អាហារប្រពៃណីចិនក្នុងឆ្នាំងនាគមហាសម្បត្តិ គឺជាអាហាររូបមន្តប្រចាំត្រកូលដែលកែច្នៃឡើងដោយគ្រួសាររបស់មេចុងភៅ Voon ។ នៅក្នុងឆ្នាំនេះ អាហារនេះ នឹងត្រូវដាក់ក្នុងពែងពណ៌ក្រហមដែលភ្ញៀវអាចយកទៅគេហដ្ឋានសម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍ក៏បាន។ ដាក់នៅក្នុងពែងដោយអាហារកំពូលរសជាតិមានដូចជាបង្គា ប៉ៅហ៊ឺ លៀសសមុទ្រ និងអាហារពិសេសជាច្រើនទៀត ភ្ញៀវនឹងទទួលបាននូវឱជារសដ៏ឈ្ងុយឆ្ងាញ់។ មានបម្រើសម្រាប់ការពិសានៅក្នុងណាហ្គាវើលផងដែរ ពីថ្ងៃទី ៣ កុម្ភៈដល់ ២២ កុម្ភៈ ។
នំ និងអាហារសំណាងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ៖
ដោយមានការនិយមចូលចិត្តពីអតិថិជនភ្ញៀវអាចកម្ម៉ង់ នំ និងអាហារសំណាងទាំងនេះយកទៅគេហដ្ឋាន និងធ្វើជាកាដូដ៏ស័ក្តសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្ម!
អាហារយីសាង ៖ អាហារយីសាង គឺជាអាហារដែលត្រូវសាកល្បងដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយភាពសម្បូរសប្បាយដែលមាន ៤ មុខដូចជា ត្រីសាលម៉ុនន័រវ៉េស ត្រីធូណាព្រុយលឿង លៀសមុទ្រ និងប៉ៅហ៊ឺ ជាមួយបន្លែ និងផ្លែឈើស្រស់។ សម្រាប់ការពិសានៅក្នុងណាហ្គាវើល និងអាចកម្ម៉ង់ខ្ចប់ទៅគេហដ្ឋាន ។
នំត្រីនាំលាភ ៖ នំម្សៅរូបត្រី តំណាងការរកស៊ីមានបាន និងសម្បូររុងរឿងដែលភ្ញៀវអាចទិញជូនជាកាដូសម្រាប់ដៃគូពាណិជ្ជកម្មរបស់ខ្លួន ។
នំរកស៊ីមានបាន និងនំសុខសប្បាយ ៖ នំចំហុយទាំងនេះដែលធ្វើពីមើមរ៉ាឌី និងត្រាវ កំពិសក្រៀម និងសាច់ក្រកងៀត គឺជាអាហារដែលពេញនិយមផងដែរក្នុងឱកាសបុណ្យចូលឆ្នាំចិន។ តំណាងដោយសាមគ្គី និងសេចក្តីសុខក្នុងក្រុមគ្រួសារ និងរកស៊ីមានបាន នំទាំងនេះ គឺល្អបំផុតសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិ។
នំស្រួយ ៖ នំស្រួយ គឺជានំដែលមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ទទួលភ្ញៀវ! មាន ៤ រសជាតិសម្រាប់ជ្រើសរើសដូចជា នំស្រួយរសជាតិដូង រសជាតិបឺរ រសជាតិស្វាយចន្ទី និងរសជាតិសណ្តែកដី៕
ដោយ៖ ស ដារ៉ា