អបអរសាទរ រឿងនាឡិកាដាស់វិញ្ញាណ បានទទួលពានដល់ទៅ ៣ ពីកម្មវិធី Horror Bowl: Edition IIIនៅប្រទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើល និងសាទរចំពោះការសម្រេចបានជោគជ័យ និងនាំមកនូវ​មោទ​ភាពសម្រាប់ជាតិមាតុភូមិ ក្រោយពីភាពយន្តលេចធ្លោររបស់កម្ពុជា គឺរឿង”នាឡិការ​ដាស់វិញ្ញាណ” ទទួលបានពានរង្វាន់រហូតដល់ទៅ៣ព្រមគ្នាពីកម្មវិធីប្រកួតភាពយន្តអន្តរជាតិ​បែបភ័យរន្ធត់ Horror Bowl: Edition IIIនៅប្រទេសឥណ្ឌា។
Horror Bowl Movie Awards គឺជាកម្មវិធីប្រកួតប្រជែងលើស្នាដៃផលិតភាពយន្ត​បែបភ័យរន្ធត់របស់ប្រទេសឥណ្ឌា ដែលជារៀងរាល់ឆ្នាំមានភាពយន្តរាប់ពាន់រឿងត្រូវបានដាក់​ឲ្យ​មាន​ការប្រកួតប្រជែងដែលក្នុងនោះពានរង្វាន់ចំនួន២៥ ត្រូវបានផ្តល់ជូនទៅកាន់ផលិតករ សិល្បករក្នុងភាពយន្តបែបភ័យរន្ធត់ទាំងនោះ។ រឿង “នាឡិការដាស់វិញ្ញាណ” របស់ផលិតកម្ម LD Picture ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើនពីកម្មវិធីប្រកួតប្រជែងក្នុងស្រុក​នោះក៏ត្រូវ​បានជាប់ក្នុងតារាងនៃជម្រើសភាពយន្តឆ្នើមជាង១០០មកពីជុំវិញពិភពលោកក្នុងកម្មវិធីខាងលើនេះផងដែរ។ ជាលទ្ធផលភាពយន្តល្អឯករបស់កម្ពុជានេះទទួលបានការគាំទ្រ និងទទួល​បាន​ពាន​រង្វាន់៣ព្រមៗទីមួយគឺពានរង្វាន់”អ្នកដឹកនាភាពយន្តឆ្នើម”(Best Director) គឺលោក លៀក លីដាពានរង្វាន់ “ភាពយន្តកាត់តល្អបំផុត” (Best Film Of The Edition) និងពានរង្វាន់​”តារាសម្តែងប្រុសឆ្នើម” (Best Actor-Male) បានទៅលើតារាសម្តែងប្រុស លោក សន ពិសិដ្ឋ។ នេះគឺជាមោទនភាព ដែលភាពយន្តខ្នាតធំរបស់កម្ពុជាទទួលបាន​ការចាប់អារម្មណ៍ខ្លាំង និង​ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រកួតដ៏សម្បើមមួយនេះ។
​ដោយសារការរីករាលដាលនៃជំងឺកូវីដ​ ១៩ បានធ្វើឲ្យកម្មវិធីនៃការទទួលពានរង្វាន់ត្រូវ​បាន​ពន្យាពេល ទោះជាយ៉ាងណា តំណាងផលិតកម្មLD Picture បានលើកឡើងថា​ជាមោទ​ភាពសម្រាប់វិស័យភាពយន្តកម្ពុជា និងជាជំហានដំបូងនៃភាពយន្តរន្ធត់របស់ខ្មែរទទួលបាន​ពាន​រង្វាន់៣ពីបរទេស ហើយផលិតកម្មពិតជាអរគុណសម្រាប់ការគាំទ្រ និងការជំរុញគាំទ្រ​ពីនាយកដ្ឋានភាពយន្តកម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
​គួរបញ្ជាក់ដែរថា ភាពយន្តខ្នាតធំបែបភ័យរន្ធត់រឿង “នាឡិការដាស់វិញ្ញាណ”(The Clock Spirits Awakening) ត្រូវបាន​ដឹកនាំផលិតដោយ លោក លៀក លីដា និពន្ធដោយលោកម៉ូ លីន ។ ភាពយន្តនេះត្រូវបានចាក់​បញ្ចាំងលើកដំបូងនៅកម្ពុជាកាលពីអំឡុងចុងឆ្នាំ២០១៩ និងបន្តចេញទៅចាក់បញ្ចាំងនៅរោង​ភាព​យន្ត​បណ្តាប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ។ ភាពយន្តនេះក៏បានឈ្នះពានរង្វាន់៤​ធំៗ និងពានកិត្តិយស ២ផងដែរ ពីមហោស្រពភាពយន្តជាតិលើកទី៦ ប្រចាំឆ្នាំ ២០១៩ ដែលរួមមានពានរង្វាន់”ភាពយន្តឆ្នើម”ពានរង្វាន់”អ្នកដឹកនាំរឿង​ឆ្នើម” ពានរង្វាន់​”អ្នកដំឡើង​រូបភាពឆ្នើម” ពានរង្វាន់”អ្នកផ្គុំសំឡេងឆ្នើម”ជាដើម។ ផលិតកម្ម LD Picture បាននិងកំពុងបន្ត​ផលិតភាពយន្តបែបភ័យរន្ធត់មួយទៀតគឺភាពយន្តរឿង The Clock Red Wall ដែលមានទាំង​ការ​ចូលរួមសម្តែងពីតារាប្រុសឆ្នើមមកពីប្រទេសមីយ៉ាន់ម៉ាផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print