សមាជិក​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់ ឆ្លង​ជំងឺ COVID-19 ​ក្រោយ​ត្រឡប់​ចូល​បន្ទាយ​វិញ

ចែករំលែក៖

អាមេរិក៖អ្នកនាំពាក្យកងឆ្មាំការពារជាតិ វរសេនីយ៍ Brooke Davis ​កាលពីថ្ងៃទី ខែមិថុនា ឆ្នាំ២០២០បានអះអាងថា ក្រោយកម្លាំងឆ្មាំការពារជាតិអាមេរិកត្រឡប់ចូលបន្ទាយវិញ បានធ្វើតេស្តរកជំងឺឆ្លងCOVID-19 ដោយបង្ហាញឃើញថា សមាជិកកងឆ្មាំការពារជាតិអាមេរិកជាច្រើននាក់ មានវិជ្ជមាន

សមាជិកកងឆ្មាំការពារជាតិអាមេរិកជាច្រើននាក់ បានឆ្លងជំងឺ COVID-19 ខណៈដែលពួកគេចូលរួមបង្ក្រាបបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ប៉ុន្តែគេមិនដឹងពីចំនួនជាក់ស្ដែង និងស្ថានភាពជំងឺឡើយ ដោយមន្ត្រីកងឆ្មាំការពារជាតិអាមេរិកបញ្ជាក់ថា ព័ត៌មាននេះមិនអាចបញ្ចេញឡើយក្រោមហេតុផលសន្តិសុខ​​

អ្នកនាំពាក្យរូបនេះ បន្តថា អ្នកឆ្លងទាំងអស់ ស្ថិតក្នុងចំណោមកម្លាំងឆ្មាំការពារជាតិទាំង១៧០០នាក់ដែលត្រូវបានពង្រាយក្នុងរដ្ឋធានីដើម្បីទប់ទល់នឹងបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍ និងពណ៌សម្បុរក្រោយការស្លាប់របស់បុរសស្បែកខ្មៅ ហ្វ្ល ក្រោមស្នាដៃប៉ូលិសស្បែកសនៅទីក្រុង Minneapolis ​​

ក្រោយហេតុការណ៍នេះ បាតុកម្ម ក៏បានរាលដាលខ្លាំងនៅអាមេរិក ហើយនៅវ៉ាស៊ីនតោនផងដែរ អភិបាលរដ្ឋធានីវ៉ាស៊ីនតោន ក៏បានកេណ្ឌឆ្មាំការពារជាតិដែលជាទាហានបម្រុងឲ្យចូលជួយទ្រស្ថានការណ៍ ហើយបន្ទាប់ពីមករដ្ឋាភិបាលសហព័ន្ធក៏បានពង្រាយអង្គភាពមួយនេះបន្ថែមទៀតនៅថ្ងៃទី ខែមិថុនា ដើម្បីទប់ស្កាត់ការលួចឆក់នៅតាមហាងពីក្រុមឆ្លៀតឱកាស

បើតាមអ្នកស្រី Davis កម្លាំងឆ្មាំការពារជាតិទាំងនេះ សុទ្ធតែត្រូវបានធ្វើតេស្តទាំងមុន ទាំងក្រោយធ្វើប្រតិបត្តិការ លើសពីនោះ អ្នកនាំពាក្យរូបនេះក៏អះអាងថា សមាជិកកម្លាំងការពារជាតិនេះ ក៏បានអនុវត្តវិធានគម្លាតសុវត្ថិភាព និងបានពាក់ឧបករណ៍ការពារដូចជាម៉ាស់ប្លាស្ទិកបាំងមុខផងដែរ យ៉ាងណាមិញ គេក៏ឃើញមានមន្ត្រីអនុវត្តច្បាប់ និងឆ្មាំការពារជាតិខ្លះមិនបានពាក់ម៉ាស់ក្នុងពេលប្រឈមមុខជាមួយបាតុករដែលខ្លះពាក់ម៉ាស់ និងខ្លះទៀតអត់ពាក់នោះប៉ុន្តែអ្នកស្រី Davis មិនបានបញ្ចេញតួលេខអ្នកមានលទ្ធផលវិជ្ជមានឡើយ ដោយលើកហេតុផលថា ជាផ្នែកនៃសន្តិសុខប្រតិបត្តិការ

គួរបញ្ជាក់ថាCOVID-19 បានសម្លាប់ជីវិតប្រជាជនអាមេរិកចំនួនជាង១១ម៉ឺននាក់មកហើយ អាមេរិកក៏ឈរលេខរៀងទីមួយនៃតារាងប្រទេសមានករណីឆ្លងច្រើនជាងគេ គឺជាងពីរលានករណីក្នុងចំណោមករណីឆ្លងទូទាំងពិភពលោកជាងលានករណី៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print