ប្រធានាធិបតីនៃប្រទេស Burundi គឺលោក Nkurunziza បានស្លាប់ដោយសារតែដាច់សរសៃឈាម ធ្វើឲ្យពលរដ្ឋ ក្នុងប្រទេសនេះមានការសោកស្តាយយ៉ាងខ្លាំង ។ ចំណែកភរិយារបស់លោក រកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសកេយ៉ា។ នៅពេលនេះគេមិនបានដឹងថាប្រធានាធិបតីបានឆ្លងកូវីដ-១៩ ដែរឬយ៉សងណានោះទេ។
ប្រធានាធិបតី Nkurunziza អាយុ៥៦ឆ្នាំ បានកាន់អំណាច តាំងពីឆ្នាំ២០០៥ក្រោយពេលចុះកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាម ស៊ីវិលនៅក្នុងប្រទេសបណ្តាលឲ្យមនុស្ស៣សែននាក់ស្លាប់។ លោកបានជាប់ឆ្នោតជាបន្តបន្ទាប់ដោយទទួលបានការគាំទ្រច្រើនពីពលរដ្ឋ។
ប្រទេស Burundi បានកាន់ទុក្ខរយៈពេល ៧ថ្ងៃក្រោយការស្លាប់របស់ប្រធានាធិបតី Nkurunziza ការកាន់ទុក្ខចាប់ផ្តើម នៅថ្ងៃទី ៩ ខែមិថុនា។ នៅលើបណ្តាញសង្គម Twitter រដ្ឋាភិបាល Burundi បានប្រកាសថា ប្រធានាធិបតី Pierre Nkurunziza បានស្លាប់ដោយដាច់សរសៃឈាម។
សារព័ត៌មាន Zing នៅថ្ងៃទី១០ ខែមិថុនា បានផ្សាយថា « រដ្ឋាភិបាលសាធារណរដ្ឋ Burundi បានប្រកាសពីការសោកស្តាយចំពោះការស្លាប់របស់ប្រធានាធិបតី Pierre Nkurunziza នៅក្នុងមន្ទីរពេទ្យ Karusi Fiftieth ក្រោយពីគាំងបេះដូង»៕
ដោយ៖ ធី រីណា