Update ៖ អ្នកពុលស្រានៅខេត្តបន្ទាយមានជ័យ សរុបចំនួន​ ២៧នាក់ (ស្រី១នាក់) ក្នុងនោះស្លាប់៦នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងនៃក្រសួងសុខាភិបាល៖ចាប់ពីថ្ងៃទី​ ៧​ ដល់​ ១១​ មិថុនា​ ២០២០​ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសរុបចំនួន​ ២៧នាក់ (ស្រី១នាក់) ក្នុងនោះស្លាប់៦នាក់ ។
នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានលើកឡើងថា៖ ករណីពុលស្រានេះកេីតមានក្នុងស្រុកម៉ាឡៃ​ចំនួ​ន៤កន្លែងនិងក្រុងប៉ោយប៉ែត​ចំនួន៣កន្លែង​ បណ្តាលមកពីស្រាថ្នាំមិនមានប្រភពច្បាស់លាស់​។
នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានគូសបញ្ជាក់ពីវិធានការ​ ៖
១.​ បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យនិងយកចិត្តទុកព្យាបាលខ្ពស់ពីគ្រូពេទ្យជំនាញ
២.​ បានផ្តល់គោលករណ៍ណែនាំការព្យាបាលពីក្រសួងសុខាភិបាល
៣.​ បានផ្តល់ពិគ្រោះបច្ចេកទេសជាមួយគ្រូពេទ្យជំនាញថ្នាក់ជាតិ
៤.​ ត្រូវបញ្ជូនអ្នកជំងឺផ្សេងទៀតមកថ្នាក់ជាតិបេីមានសញ្ញាគ្រោះថ្នាក់តាមមគ្គុទេសណែនាំ​
៥.​ បានធ្វេីការសហការជាមួយអាជ្ញាធរដែនដីនិងមន្ទីរពាក់ព័ន្ធដេីម្បីរឹបអូសនិងបញ្ឈប់ការចែកចាយបន្ត
៦.​ បានធ្វេីការផ្សព្វផ្សាយអប់រំដល់សហគមន៏
សូមដាស់តឿនជាថ្មីដល់បងប្អូនប្រុងប្រយ័ត្នក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេលកំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩​ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស​ និងងាយឆ្លងជំងឺកូវីដ-១៩​ ។ យោងតាមទិន្នន័យការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងអាយុជីវិត ។ សូមបងប្អូនមើលតួលេខធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
– ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
– ក្នុងឆ្នាំ ២០១៦: ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពងលឆ្នាំង។
– ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី
– ក្នុងឆ្នាំ ២០១៨: ចំនួនករណីពុលស្រាមានចំនួន​ ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងកំពត
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមពុលអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្មនិងទីតាំងផលិតស្រា​ ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាត​ពីស្ថាប័នជំនាញ​ ។
ពាក់ព័ន្ធនិងការផលិតស្រាខាងលើ គ្មានស្តង់ដារ និងបណ្តាលអោយប្រជាពលរដ្ឋរងគ្រោះដល់ជីវិត សូមសមត្ថកិច្ច និងជំនាញបើកការស្រាវជ្រាវដើម្បីនាំខ្លួនអ្នកផលិតចែកចាយមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print