ភ្នំពេញ៖ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងនៅក្នុងតំបន់ ។
ក្នុងជំនួបតាមទូរស័ព្ទនេះ នាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសសើរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ជំងឺកូវីដ១៩ ដែលអាចជាគម្រូសម្រាប់ពិភពលោក ។
សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោមនេះ
...
ដោយ៖ សូរិយា