ជាតិចិន៤នាក់ ពាក់ព័ន្ធករណីកែឆ្នៃ និងផលិតគ្រឿងញៀនជាង១០០គីឡូក្រាម ទៅឲ្យតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនបុរសជនជាតិចិនចំនួន០៤នាក់ ពាក់ព័ន្ធករណីកែឆ្នៃ និងផលិតគ្រឿងញៀនជាង១០០គីឡូក្រាមដោយខុសច្បាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី

យោងតាមរបាយការណ៍របស់នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៤នាក់នោះ ទី១ឈ្មោះ LEE SHAOFENG  ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) ទី២ឈ្មោះ HE YI RI  ភេទប្រុស កើត 16.06.1964  ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ទី៣ឈ្មោះ  ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន។ និងទី៤ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា។

ប្រភពដដែលបន្តថា គោលដៅទាំង២នោះរួមមាន៖ ទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ និងគោលដៅទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ដោយឡែកវត្ថុតាងចាប់យកសរុបរួមមាន៖ គោលដៅទី១៖ សារធាតុញៀនសរុបទម្ងន់ជាង៧ គីឡូក្រាម គឺ៖ កេតាមីន(Ketamine) ជាង៥គីឡូក្រាម ,ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម ,ហេរ៉ូអ៊ីន(Heroin) .៣១ក្រាម ,អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម គោលដៅទី២៖ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩ គីឡូក្រាម គឺ៖ សារធាតុគីមីផ្សំ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម ,សារធាតុគីមីផ្សំ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងស្ថិតនៅក្រោមការស៉ើបសួរនៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print