La Liga ត្រឡប់មកវិញ៖ ម្ចាស់ផ្ទះ Sevilla ទទួលបានជ័យជំនះលើក្រុមភ្ញៀវ Betis ២-០

ចែករំលែក៖

Lucas Ocampos និង Fernando បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Sevilla បង្កើនក្តីសង្ឃឹមក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះ ២-០ ទៅលើ Real Betis នៅពេលដែលរដូវកាល La Liga បានចាប់ផ្តើមឡើងវិញកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាម BBC Sport ចេញផ្សាយថ្ងៃសុក្រនេះ។

គ្រាប់បាល់ទាំង២គ្រាប់នោះកើតឡើងដោយកីឡាករ Ocampos ទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយពីកីឡាករក្រុមភ្ញៀវធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់នៅនាទីទី៥៦ លោក Marc Bartra ដែលជាអ្នកត្រួតពិនិត្យ VAR ឲ្យបាល់ពិន័យ។ ចំណែកគ្រាប់បាល់ទី២រកបានដោយកីឡាករ Fernando នៅនាទីទី៦២ ដោយការបញ្ជូនបាល់យ៉ាងស្អាតពីកីឡារ Ocampos ។ ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Sevilla ឈ្នះក្រុមភ្ញៀវ Real Betis ក្នុងលទ្ធផល ២ទល់០។

កីឡាករ Ocampos ក្លាយជាកីឡាករ Sevilla ដំបូងគេដែលអាចរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួន La Liga ចំនួ៥គ្រាប់បន្តបន្ទាប់ចាប់តាំងពីកីឡាករ Alvaro Negredo រកបាន៦ប្រកួតជាប់គ្នាកាលពី៩ឆ្នាំមុន។

ជ័យជម្នះនេះធ្វើឲ្យក្រុម Sevilla ក្រោមការដឹកនាំរបស់លោកលោក Lopetegui បានឡើងទៅឈរចំណាត់ថ្នាក់លេខ៣ ក្នុងលីកកំពូលអេស្ប៉ាញ មានសង្ឃឹមច្រើនក្នុងការកក់កៅអីទៅលេង Champions League រដូវកាលក្រោយ ។

សូមបញ្ជាក់ថា ការបន្តរដូវកាលរបស់លីកកំពូលអេស្ប៉ាញគឺចាប់ពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនាទៅ ហើយថ្ងៃនេះក៏មានការប្រកួតចំនួន២គូ គឺក្រុមម្ចាស់ផ្ទះ Granada ប៉ះជាមួយក្រុម Getafe នៅម៉ោង១និង៣០នាទីរំលងអធ្រាត្រ និងក្រុម Valencia ប៉ះជាមួយក្រុម Levante នៅម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែមិថុនា ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print