ប្រធានក្លិប Bayern Munich ព្រួយបារម្ភចំពោះទីផ្សារដោះដូរកីឡាករបន្ទាប់ពីមានវិបត្តិកូវីដ-១៩

ចែករំលែក៖

ប្រធានក្លិប Bayern Munich លោក Karl-Heinz Rummenigge បាននិយាយថា ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga កំពុងប្រកាន់យកនូវវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ពីមានជំងឺរាតត្បាតកូវីដ-១៩។

រដូវកាល Bundesliga ឆ្នាំ២០១៩-២០២០ បានចាប់ផ្តើមឡើងវិញកាលពីខែមុនបន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្អាកនៅខែមីនាដោយសារវិបត្ដិកូវីដ-១៩ ។ ពេលដែលបាល់ទាត់បានវិលត្រឡប់មកប្រទេសអាឡឺម៉ង់វិញទោះបីប្រកួតដោយបិទទ្វារក៏ដោយ ការរីករាលដាលនៃវីរុសនេះគឺជះឥទ្ធិពលដល់បញ្ហាហិរញ្ញវត្ថុរបស់ក្លិបយ៉ាងខ្លាំង។

ក្រុម Bayern Munich ចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងតារាឆ្នើមរបស់ក្រុម Manchester City គឺ Leroy Sane ក៏ដូចជាកីឡាករ Kai Havertz របស់ក្រុម Bayer Leverkusen ប៉ុន្តែលោក Rummenigge បានព្យាយាមទប់ស្កាត់ការរំពឹងទុកនៅពាក់កណ្តាលសប្តាហ៍ក្រោយ។

មុនពេលទទួលជ័យជម្នះក្នុងលទ្ធផលពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ DFB-Pokal របស់ក្រុម Bayern Munich លើក្រុម Eintracht Frankfurt កាលពីថ្ងៃពុធ លោក Rummenigge បានប្រាប់ទូរទស្សន៍ ARD ថា “យើងត្រូវរង់ចាំមើលថាតើទីផ្សារដោះដូរដែលយើងចង់ដឹងបន្ទាប់ពីការរីករាលដាលនៃវីរុសនេះ”។

លោកបន្តថា “យើងទាំងអស់គ្នាធ្វើបានល្អក្នុងការបំពេញការងាររបស់យើងហើយក៏ត្រូវពិចារណាផងដែរថារដូវកាលក្រោយអាចនឹងមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុច្រើនជាងរដូវកាលបច្ចុប្បន្នឬអត់។ យើងត្រូវលេងឱ្យបានយូរជាងនេះដោយគ្មានអ្នកមើលទស្សនាវាកាន់តែពិបាកផ្នែកហិរញ្ញវត្ថុ”។

សូមបញ្ជាក់ថា ម្ចាស់ Bayern Munich នឹងត្រូវប្រកួតជាមួយក្រុម Borussia Monchengladbach ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅទឹកដីកីឡដ្ឋាន Allianz នៅថ្ងៃសៅរ៍ខាងមុខ សម្រាប់ក្របខ័ណ្ឌលីកកំពូលអាល្លឺម៉ង់ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print