ប្រាក់បំណុលសាធារណៈរបស់អាមេរិក កើនឡើងដល់ ២៦.០០០ ពាន់លានដុល្លារ

ចែករំលែក៖

អាមេរិក៖ យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកក្នុងអំឡុងពេលនៃការកាន់តំណែងប្រធានាធិបតីរបស់ លោក ដូណាល់ត្រាំ បំណុលសាធារណៈបានកើនឡើងបន្ថែមចំនួន ៦.០០០ ពាន់លានដុល្លារទៀត។
តាមការលើកឡើងរបស់ក្រសួងរតនាគារ បំណុលសាធារណៈរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ មកទល់ពេលនេះអាមេរិក មានបំណុលសាធារណៈដល់ទៅ ២៦.០០០ ពាន់លានដុល្លារ។ ប្រាក់បំណុលកើនឡើងដោយសារតែ ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ធ្វើឲ្យអាមេរិក ត្រូវចំណាយប្រាក់ជាច្រើនដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
កន្លងមកលោក Henry Paulson អតីតនាយករតនាគារសហរដ្ឋអាមេរិកបានព្រមានថា កំណើនប្រាក់បំណុលសាធារណៈមិនអាចគ្រប់គ្រងបាន និងឱនភាពហិរញ្ញវត្ថុ អាចធ្វើឲ្យបាត់បង់តំណែងឯកសិទ្ធិ ជារូបិយប័ណ្ណបម្រុង របស់ពិភពលោក។
ឱនភាពសេដ្ឋកិច្ចរបស់អាមេរិក កាន់តែអាក្រក់ទៅ ដោយសារតែគម្លាតរវាងចំណូលថវិកានិងការចំណាយថវិកាសហព័ន្ធ កំពុងកើនឡើង។ ឱនភាពថវិការបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៩ បានលើសកម្រិតមួយពាន់ពាន់លានដុល្លារអាមេរិកជាលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ហើយនៅឆ្នាំ២០២០ បន្តកើនឡើងបន្ថែម ៦ ០០០ ពាន់លានដុល្លារ បន្ថែមទៀត ដោយសារតែ អាមេរិកបិទទ្វាសេដ្ឋកិច្ច បង្កឡើងដោយកូវីដ១៩៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print