ភ្នំពេញ៖ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតឲ្យមានការលេចចេញភាពសង្ស័យរឿងទំនាក់ទំនងស្នេហាក្រៅឆាករហូតពេលខ្លះពួកគេបណ្តើរគ្នាចេញទៅក្រៅប្រទេសជាញឹកញាប់ផងដែរ។ កាន់តែបញ្ជាក់អំពីចំណងស្នេហាពួកគេបង្កើនភាពផ្អែមល្ហែមរួមគ្នាច្រើនបន្តមិនខុសពីគូស្វាមីភរិយាថ្មីថ្មោងនោះទេ។
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងក្រោយពីពួកគេទទួលបាន ឱកាសសម្តែងភាពយន្តបទេស និងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនបន្តបន្ទាប់។ ពួកគេអះអាងថាក្រោយចាប់ដៃគូគ្នាត្រឹមតែរយៈពេលខ្លី ស៊ីគឺលេចចេញការគាំទ្រច្រើនរួមទាំងបានសម្តែងភាពយន្តក្នុងស្រុកជាច្រើនរួមគ្នា។ ពួកគេទាំងពីរក៏មានឱកាសបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ជួបជុំសិល្បករលំដាប់អន្តរជានានាជាច្រើនបន្តបន្ទាប់។ថ្មីៗនេះ រូបថតស្និទ្ធស្នាលបែបគូស្នេហ៍ជាច្រើនសន្លឹក ត្រូវបានពួកគេបង្ហាញជាសាធារណៈដែលបញ្ជាក់ពីចំណងស្នេហាដ៏រឹងមាំ រហូតអ្នកសិល្បៈដែលបានស្គាល់ពួកគេលើកឡើងថា ស្នេហានេះមិនខុសពីប្តីប្រពន្ធទេពោលគឺពួកគេតែនៅកៀកកិតជិតគ្នាមិនដាច់ដែលសូម្បីការងារជាច្រើនត្រូវបានអ្នកផលិតកម្មវិធីពេញចិត្តនឹងការធ្វើការរួមគ្នាជាកញ្ចប់ផងដែរ។
រូបភាពស្និទ្ធស្នាលថ្មីនៅក្នុងអាងហែលទឹកកាន់តែធ្វើឲ្យអ្នកគាំទ្រជំរុញឲ្យគូស្នេហ៍មួយនេះយកគ្នាជាគូជីវិត ព្រោះតែការដាក់បញ្ចូលអារម្មណ៍បានយ៉ាងល្អក្នុងការថតរូបថតបែបសិល្បៈទាំងនេះ ។ ទោះជាយ៉ាងណាស៊ីន យូប៊ីន បញ្ជាក់ថាថ្មីៗកន្លងមកនាងនិងវ៉ៃហាំង ទទួលបានការងារច្រើនពីផលិតករក្នុងនិងក្រៅស្រុក ហើយសម្រាប់ឆ្នាំនេះនាងនៅតែទទួលបានឱកាសជាច្រើនបន្តទៀតប៉ុន្តែនាងស្នើសុំមិនទាន់បញ្ជាក់។ កញ្ញាថារឿងស្នេហាគឺត្រូវរងចាំមើលថាតើទៅថ្ងៃមុខយ៉ាងណាគឺនាងមិនទាន់ដឹងថានឹងអាចឈានដល់ដំណាក់កាលស្នេហាឬយ៉ាងណានោះទេ។
អ្នកសិល្បៈដែលធ្លាប់រួមការងារជាមួយពួកគេសុទ្ធតែអះអាងថាការយកចិត្តទុកដាក់ ការរួមដំណើរជាមួយគ្នាគឺមិនខុសពីគូស្នេហា ឬគូស្វាមីភរិយាឡើយ ប៉ុន្តែពួកគេនៅមិនទាន់កំណត់យកថ្ងៃចូលរោងការនៅឡើយ៕