សមត្ថកិច្ចបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជំនាញឆក់កាបូប សរុបបាន២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងខណ្ឌពោធិ៍សែនជ័យ បានធ្វេីសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ខណៈដែលកំពុងធ្វេីដំណេីរតាមផ្លូវ ហេីយព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បានម្នាក់កាលពីថ្ងៃទី១១ខែមិថុនា​  ឆ្នាំ២០២០​ នៅក្នុងបុរីញ៉ូហូម ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រួចប្រគល់ជូនសមត្ថកិច្ចនាំយកទៅសាកសួររកបក្ខពួក ។ លុះមកដល់វេលា​ម៉ោង​១១​និង៥០នាទី​ព្រឹក​ ថ្ងៃទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០២០នេះ​ កម្លាំងសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបក្ខពួកបានចំនួន២នាក់បន្ថែមទៀត​ ស្ថិត​នៅ​ភូមិ​ថ្មគោល​​ទី​១​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជន​សង្ស័យទាំង៣នាក់នេះ​ទី​១​ឈ្មោះ​ ឆុន​ ថាវុធ​ ភេទ​ប្រុស​​ មុខរបរ​ជាង​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ទី​៣​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​(ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១.០៦.២០២០) ។ ​ទី​២ឈ្មោះ​ ដុះ​ ម៉េង​ហៀង​ ភេទ​ប្រុស​ ​ ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។និង​ទី​៣ឈ្មោះ​​ ហង្ស​ លី​ហៀង​ ហៅ​ អាឌាំង​ ភេទ​ប្រុស​​ ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ (ឃាត់ខ្លួនថ្ងៃទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០២០)។

ចំណែកជនរងគ្រោះ​ឈ្មោះ​ សន​ សុផា​ ភេទស្រី  កម្ម​ករ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

សូមបញ្ជាក់ថា​ កាលពីវេលាម៉ោង១រសៀល​ថ្ងៃទី១១​ ខែមិថុនា​  ឆ្នាំ២០២០​ នៅចំណុចក្នុងបុរីញ៉ូហូម ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌ខៀវ បានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីរងគ្រោះកំពុងជិះកង់ នៅក្នុងបុរីញ៉ូហូម ។ ពេលបានសម្រេចហើយ ត្រូវជនរងគ្រោះស្រែកផ្អើលឆោឡោផ្អើកដល់ប្រជាពលរដ្ឋនាំគ្នា ជួយចាប់ទាញជនសង្ស័យបានម្នាក់ ធ្លាក់ពីលើម៉ូតូ រួមទាំងយកកាបូបលុយបានមកវិញ ចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

មន្រ្តីដដែលបន្តថា ក្រោយឃាត់ខ្លួនបានជនសង្ស័យ​ទី​១​ឈ្មោះ​ ឆុន​ ថាវុធ រួចក៏នាំខ្លួនយកមកសាកសួរ ។ លុះមកដល់វេលា​ម៉ោង​ ១១​និង៥០នាទី​ព្រឹក​ថ្ងៃទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០២០នេះ​ កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកចំនួន២នាក់បន្ថែមទៀត​ ស្ថិត​នៅ​ភូមិ​ថ្មគោល​​ទី​១​ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​តែម្តង ។

បច្ចប្បន្នជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ខណ្ឌ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ៕ដោយ៖​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print