លោកស្រី ឱ វណ្ណឌីន៖ គិតត្រឹមម៉ោង៥ ថ្ងៃនេះ អ្នកពុលស្រាចំនួន៤១នាក់ ស្រី៣នាក់,អ្នកស្លាប់មានចំនួន៧ នាក់ សុទ្ធតែជាបុរស

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៥ ល្ងាចនេះអ្នក ពុលស្រាថ្នាំចិនសែយីហោតាំងគួយ គឺអ្នកពុលទាំងអស់ចំនួន៤១នាក់ស្រីចំនួន ៣នាក់ ហើយអ្នកស្លាប់មានចំនួន៧ នាក់ សុទ្ធតែជាបុរសៗ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅល្ងាចថ្ងៃទី១២ ខែ មិថុនាឆ្នាំ ២០២០នេះ។
លោកស្រីបញ្ជាក់ថា៖ ករណីពុលស្រាយីហោស្រាថ្នាំចិនសែតាំងគួយនៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះគិតត្រឹមថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ៥ ល្ងាចនេះអ្នកពុលស្រាថ្នាំចិនសែយីហោតាំងគួយ គឺអ្នកពុលទាំងអស់ចំនួន៤១នាក់ ស្រីចំនួន ៣នាក់ ហើយអ្នកស្លាប់មានចំនួន៧ នាក់សុទ្ធតែជាបុរស។ អ្នកដែលកំពុងសម្រាកក្នុងមន្ទីពេទ្យមានចនួន៣៤នាក់ ក្នុងនោះសម្រាកក្នុងមន្ទីរពេទ្យស្រុកមង្គលបុរី ៩នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ១៦នាក់ មន្ទីរពេទ្យខេត្តសៀមរាប ២នាក់ ។
ដោយឡែកអ្នកជំងឺ ម្នាក់ដែលបានលាងឈាមនៅមន្ទីរពេទ្យខេត្តសៀមរាប មកដល់ពេលនេះមានស្ថានភាពល្អ អ្នកដែលពុលគឺគាត់ដឹងខ្លួនហើយ ហើយអ្នកជំងឺសម្រាកនៅផ្ទះគឺមានចំនួន៧នាក់ ក្នុងនោះចេញពីមន្ទីរពេទ្យចំនួន៤នាក់ គាត់មានសុខភាពល្អ ប្រសើរធម្មតាទេ។
លោកស្រីបន្តថា៖ បច្ចុប្បន្ននេះក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលខេត្តបន្ទាយមានជ័យ ស្រុកប្រតិបត្តិ មន្ទីពេទ្យនិងមណ្ឌលសុខភាពកំពុងបន្តចុះអប់រំសុខភាព ហើយជាពិសេសទៀត លោកស្រី ឱ វណ្ណឌីន ក៏សូមអំពាវឲបងប្អូនប្រជាពលរដ្ឋទាំងអស់កុំពិសារស្រា ដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសការលាយស្រាមិនមានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើអោយ យើងពុល និងធ្វើអោយប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងររហូតដល់មានការបាត់បង់ជីវិតផងដែរ។
ប្រជាពលរដ្ឋមិនត្រូវទទួលទានស្រាបែបនេះ ហើយក៏សូមអោយសមត្ថកិច្ច ជំនាញបន្តស្រាវជ្រាវរកអ្នកផលិត ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print