មន្ត្រីទីស្នាក់ការរងអូរកាសៀប ទទួលបានសំភារឧបករណ៍ សម្រាប់ល្បាតការពារសត្វព្រៃ

ចែករំលែក៖

ខេត្តរតនគិរី៖ មន្ត្រីទីស្នាក់ការរងអូរកាសៀប ទទួលបានសំភារឧបករណ៍ សម្រាប់ល្បាតការពារសត្វព្រៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអង្គភាព មន្ទីរបរិស្ថានខេត្តរតនគិរី។

សូមរម្លឹកថា៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅឧទ្យានជាតិវើនសៃ-សៀមប៉ាង អង្គការ Conservation International បានឧបត្ថមសម្ភារៈមួយចំនួន រួមមាន កុំព្យូទ័រ វិទ្យុទាក់ទង ស្បែកជើងកវែង អង្រឹង កាមែលដាក់បាយ និងប្រអប់សង្គ្រោះបឋមជាដើម ជូនទីស្នាក់ការរងអូរកាសៀប សម្រាប់ប្រើប្រាស់បំពេញតម្រូវការល្បាតប្រចាំថ្ងៃ និងបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការកត់ត្រាទិន្នន័យ smart ដល់មន្ត្រីឧទ្យានុរក្សទីស្នាក់ការរងអូរកាសៀបផងដែរ។ ក្នុងពេលនោះដែរ ក្រុមការងារបានធ្វើការប្រលែងសត្វត្រកួតចំនួន ០៤ក្បាល ឲ្យចូលព្រៃធម្មជាតិវិញ និងបន្ទាប់មកបានចុះអង្កេតវត្តមានសត្វទោច។ ដោយឡែក មន្ត្រីឧទ្យានុរក្សទីស្នាក់ការស្រុកអូរយ៉ាដាវ បានសហការជាមួយកម្លាំងនគរបាល ចុះល្បាតប្រចាំការនៅភូមិសាស្រ្តតាមបន្ទាត់ព្រំដែន។
នាថ្ងៃដដែលនេះ នៅដែនជម្រកសត្វព្រៃលំផាត់ លោកអនុប្រធានការិយាល័យដែនជម្រក បានដឹកនាំមន្ត្រីឧទ្យានុរក្សទីស្នាក់ការលំផាត់ ចំនួន០៣នាក់ ចុះល្បាតនៅតាមភូមិសាស្រ្តផ្លូវពីស្រែជ្រៃ រហូតដល់ភូមិសាស្រ្តអូរវាក់ ស្របពេលដែលមន្ត្រីឧទ្យានុរក្សទីស្នាក់ការស្រែអង្គ្រង ចំនួន០២នាក់ ក៏បានចុះល្បាតផងដែរ នៅចំណុចអូតានវ៉ាន រហូតដល់ចំណុចត្រពាំងព្រីង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print