ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ រយៈពេល ៤ខែដំបូងឆ្នាំនេះសម្រេចបានទឹកប្រាក់៣.១ប៊ីលានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ សម្រេចបានទឹកប្រាក់ .១ប៊ីលានដុល្លារកើនឡើង១៨.% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ

របាយការណ៍ដដែលបន្តថា រយៈពេល៤ខែដំបូងនេះ ការនាំចេញរបស់កម្ពុជាទៅថៃ កើនឡើង១០៦% ស្មើនឹងទឹកប្រាក់៦៨៧លានដុល្លារ ក្នុងនោះមានការនាំចេញត្បូងថ្មមានតម្លៃ និងគ្រឿងអលង្ការ ៣៤៥លានដុល្លារ, កសិផល១៧៣លានដុល្លារ និងគ្រឿងអាលុយមីញ៉ូម ៤៥ លានដុល្លារ។

ចំណែកឯការនាំចូលពីថៃកើនឡើង .% ស្មើនឹងទឹកប្រាក់២.៤ប៊ីលានដុល្លារ ក្នុងនោះមានការនាំចូលប្រេងឥន្ធនៈ ៤៣០លានដុល្លារ, ទោចក្រយានយន្ត និងរថយន្ត ៣១២លានដុល្លារ, ត្បូងថ្មមានតម្លៃ និងគ្រឿងអលង្ការ ២២០លានដុល្លារ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជាថៃ សម្រេចបានទឹកប្រាក់ជាង៩.៤១ពាន់លានដុល្លារអាមេរិកកើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន៨.៣៨ពាន់លានដុល្លារអាមេរិក។

ទំហំពាណិជ្ជកម្មជាង៩.៤១ពាន់លានដុល្លារនេះ ក្នុងនោះមានថៃនាំចូលមកម្ពុជាចំនួន៧.១៤ពាន់លានដុល្លារ ធ្លាក់ចុះ៦ភាគរយ ដែលឆ្នាំ២០១៨មានដល់៧.៦១ពាន់លានដុល្លារ និងកម្ពុជានាំចេញទៅប្រទេសថៃ មានជាង២.២ពាន់លានដុល្លារ កើនឡើង១៩៥ភាគយ ដែលឆ្នាំ២០១៨មានតែ៧៦៨លានដុល្លារប៉ុណ្ណោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print