សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​កុលធីតា​កម្ពុជា​មួយរូបដែល​បានធ្វើ​សកម្មភាព​យ៉ាងក្លៀវក្លា​ក្នុង​បុព្វហេតុ​មនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាឧត្តម​ភរិយា​សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋកម្ពុជា​និង​មេដឹកនាំ​ពិភពលោក​ផងដែរធ្វើការ​វាយតម្លៃ​ខ្ពស់​ថា ជា​កុលធីតា​កម្ពុជា​មួយរូបដែល​បានធ្វើ​សកម្មភាព​យ៉ាងក្លៀវក្លា​ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ជា​និមិត្តរូប​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មនៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះនៅ​កម្ពុជា​គ្រប់រូបដោយ​មិន​ប្រកាន់និន្នាការ រើសអើង​ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ​។​ រយៈពេល​ជាង ២០​ឆ្នាំ នៃ​ការដឹកនាំ​កាកបាទក្រហមកម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​គ្រប់គ្រងនិង​ដោះស្រាយ​ប្រក​ដោយប្រសិទ្ធភាព​ខ្ពស់ក្នុង​បុព្វហេតុ​មនុស្សធម៌ ពោល​គឺបាន​ប្រឹងប្រែង​កៀរគរ​ជំនួយ​មនុស្សធម៌ ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ជន​ចាស់ជរា​គ្មាន​ទីពឹង ក្មេង​អនាថា ជន​ផ្ទុកមេរោគ​អេដស៍ ជនរងគ្រោះ​ដោយ គ្រោះមហន្តរាយ​ផ្សេងៗ នៅ​គ្រប់​ទីកន្លែង​ដោយ​មិនមាន​ការប្រកាន់​និន្នាការ នយោបាយ ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ ពោល​ទីណា​មានទុក្ខ​លំបាក និង​មាន ប្រជាពលរដ្ឋ​រងគ្រោះ តែងមាន​វត្តមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​កាកបាទក្រហមកម្ពុជាជាប់​ជានិច្ច​។ ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​តាមដាន​ជាប់​ជានិច្ច​តាម​ប្រព័ន្ធ ព័ត៌មាន​នានា ដើម្បី​ស្វែងរក​ជនរងគ្រោះ​ជួប​ការលំបាក ហើយក៏​ចាត់​ឲ្យ​មន្ត្រី​កាកបាទក្រហមចេញសង្គ្រោះបន្ទាន់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print