រន្ទះបាញ់ ឆក់យកជីវិតមនុស្ស ម្នាក់ និងរងរបួសធ្ងន់២នាក់កំពុងធ្វើចម្ការ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារតែបាតុភូតរន្ទះបាញ់ ខណៈមេឃកំពុងតែភ្លៀងធ្លាក់ នៅរៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះស្ថិតនៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ១រសៀលថ្ងៃទី១៣មិថុនាឆ្នាំ២០២០ នេះមានករណីរន្ទះបាញ់បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ០១នាក់ និងរបួសធ្ងន់ ចំនួន ០២នាក់ នៅចំណុចព្រៃរំដួល ស្ថិតនៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល គ្រាដែលកំពុងធ្វើចម្ការ ។
ជនរងគ្រោះទី១. ឈ្មោះ ណូ ណយ ភេទប្រុស អាយុ ១៩ឆ្នាំ (ត្រូវជាប្តី) ស្លាប់ ។
ទី២. ឈ្មោះ យឺន សុភី ភេទស្រី អាយុ ១៩ឆ្នាំ (ត្រូវជាប្រពន្ធ) សន្លប់ រងរបួសធ្ងន់ ។
ទី៣. ឈ្មោះ មឺត ចំណាន ភេទប្រុស អាយុ ២៦ឆ្នាំ (ត្រូវជាបងថ្លៃ) សន្លប់ រងរបួសធ្ងន់ អ្នកទាំងបីនេះ រស់នៅភូមិកើតហេតុខាងលើ ។
ក្រោយកើតហេតុកម្លាំងប៉ុស្ថិ៍នគរបាល រដ្ឋបាលអំពិល បានចុះទៅដល់កន្លែងកើតហេតុ ហើយបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ទាំងពីរនាក់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ៕ដោយ÷ប៉ែន នួន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print