អភិបាលខណ្ឌចំការមន អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ខ្ពស់ពីសុវត្ថិភាពខណៈរដូវវស្សាមានខ្យល់កន្ក្រាក់និងផ្គរ រន្ទះ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខណ្ឌចំការមន បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គរ រន្ទះដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោក ថេង សុថុល អភិបាលខណ្ឌចំការមនក្នុងពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន បានបន្ថែមឱ្យដឹងថា ដោយសារតែរដូវវស្សា បានចូលមកដល់ ដូច្នេះប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់មើលថែទាំកូនចៅតូចៗជាមួយនិឹងការតបណ្តាញភ្លើងអគ្គិសនីសូមឱ្យធ្វើតាមលក្ខណៈបច្ចេកទេស ជៀសវាងមានការឆ្លងចរន្តនៅពេលមានភ្លៀងធ្លាក់ ឬខ្យល់កន្ត្រាក់អាចបណ្តាលអោយបាក់ដើមឈើបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតកូនចៅ តូចតូចដែលមិនដឹងក្តីជាដើម ។

លោកក៏បានប្រាប់ប្រជាពលរដ្ឋថា នៅពេលមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអាចឱ្យក្រុមការងារចុះជួយធ្វើអន្តរាគមន៍ដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។

ពាក់ព័ន្ធនិឹងរដូវវស្សានេះផងដែរលោកថេង សុថុលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវបញ្ចេញសំរាមទៅតាមពេលវាលាដែលរថយន្តមកប្រមូលជៀសវាងទុកចោលនៅខាងមុខផ្ទះ នៅពេលដែលមានភ្លៀងធ្លាក់អាចបណ្តាលឱ្យហូរចូលក្នុងលូធ្វើឱ្យស្ទះលួ។

ក្នុងឱកាសនោះដែរលោក អភិបាលខណ្ឌ ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីដ-១៩ ខណៈដែលមេរោគនេះបានឆ្លងទៅលើមនុស្សនៅលើពិភពលោកជាង៧លាននាក់ និងបានសម្លាប់មនុស្សជាង៤២ម៉ឺននាក់ផងដែរ។ 

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៥០គ្រួសារមកពីសង្កាត់ទាំង៥ក្នុងខណ្ឌចំការមន ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ស្កសរ១គីឡូក្រាម ទឹកត្រី១ដប ទឹកស៊ីអុីវ ១ដប មី៥កញ្ចប់ ត្រីខ១កំប៉ុង ម៉ាស់ចំនួន១០និងថវិកាមួយចំនួនផងដែរ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print