នាយក​រដ្ឋមន្ត្រី​៖​ បារាំង​នៅ​តែ​ប្រកាស​អាសន្ន​រហូត​ទាល់តែ​ក្រុម​IS​ បរាជ័យ

ចែករំលែក៖

​នាយក​រដ្ឋមន្ត្រី​បារាំង​ លោក​ Manuel​ Valls​ បាន​ថ្លែងប្រាប់​ប្រភព​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ថា​ ប្រទេស​បារាំង​នឹង​បន្ត​ចាត់​ទុក​ប្រទេស​ស្ថិត​ក្នុង​គ្រាអាសន្ន​ជា​រៀង​រហូត​ ទាល់តែ​សង្គ្រាម​ពិភពលោក​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ត្រូវ​បាន​បញ្ចប់​ ។​

_87838995_87833580

​វិធានការ​នានា​ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​បន្ទាប់​ពី​ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នោះ​រៀង​មក​ ។​ កងកម្លាំង​ប៉ូលិស​បារាំង​បាន​ប្រកាស​ចាត់​ទុក​រដ្ឋ​ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន​រយៈពេល​៣​ខែ​ ហើយ​ការ​អនុវត្ត​ច្បាប់​គ្រាអាសន្ន​នេះ​ ប៉ូលិស​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ចាប់ខ្លួន​ វាយឆ្មក់​ និង​ការ​ចូល​ឆែកឆេរ​លំនៅ​ឋាន​ណា​ដែល​សង្ស័យ​ភ្លាមៗ​តែ​ម្តង​ ។​

​នាយក​រដ្ឋមន្ត្រី​បារាំង​ លោក​ Manuel​ Valls​ បាន​ព្រមាន​ផង​ដែរ​ថា​ វិបត្តិ​ជនភៀសខ្លួន​នៅ​សហគមន៍​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​សហភាព​នេះ​ប្រឈម​ជាមួយ​ការ​គំរាមកំហែង​កម្រិត​ខ្ពស់​ ។​ លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់​ អេ​ង​ហ្គេ​ឡា​ ម៉ាក់​កែ​ល​ មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ទួ​រ​គី​ លោក​ Ahmet​ Davutoglu​ នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ ដើម្បី​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​មក​ពី​ប្រទេស​ដែល​កើត​មាន​សង្គ្រាម​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប​ច្រើន​ខ្លាំង​ពេក​ ។​

​ក្នុង​បទ​សម្ភាស​ជាមួយ​ប៊ី​ប៊ី​ស៊ី​នៅ​ឯ​ទីក្រុង​ Davos​ ប្រទេស​ស្វី​ស​ នាយក​រដ្ឋមន្ត្រី​បារាំង​ Valls​ បាន​ថ្លែង​ថា​ បារាំង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មាន​សង្គ្រាម​ ហើយ​កាលៈទេសៈ​នេះ​ អ្នក​អនុវត្ត​ច្បាប់​ទាំងអស់​របស់​បារាំង​ចាំបាច់​ត្រូវ​តែ​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ និង​ប្រទេស​របស់​ខ្លួន​ ស្រប​តាម​របប​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​ ។​

​អ្នក​យក​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​សួរ​ថា​ តើ​បារាំង​អនុវត្ត​ច្បាប់​គ្រាអាសន្ន​រយៈពេល​យូរ​ប៉ុណ្ណា​ទៀត​នោះ​,​ នាយក​រដ្ឋមន្ត្រី​បារាំង​ លោក​ Valls​ បាន​ឆ្លើយ​តប​ថា​ នេះ​ជា​ពេលវេលា​ដែល​ចាំបាច់​ ។​ យើង​មិន​អាច​ប្រកាស​ឈប់​អនុវត្ត​ច្បាប់​គ្រាអាសន្ន​នេះ​បាន​ទេ​ ។​ លោក​បន្ត​ថា​ ដរាបណា​ការ​គំរាមកំហែង​នៅ​តែ​មាន​នោះ​ យើង​ទាំងអស់​គ្នា​នៅ​តែ​អនុវត្ត​វិធានការ​ការពារ​ជា​និច្ច​ យើង​ឈប់​អនុវត្ត​ច្បាប់​គ្រាអាសន្ន​ ទាល់តែ​ក្រុម​ Daesh​ (IS)​សាបសូន្យ​អស់​ ។​

​លោក​ Valls​ បាន​បន្ត​ថា​ នៅ​អាហ្វ្រិក​ នៅ​មជ្ឈិមបូព៌ា​ និង​នៅ​តំបន់​អាស៊ី​ យើង​ត្រូវ​តែ​លុប​បំបាត់​ លុប​បំបាត់​ក្រុម​ Daesh​ ។​ សរុប​មក​ នៅ​ទូ​ទាំង​ពិភពលោក​ យើង​កំពុង​ប្រឈម​មុខជា​មួយ​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវកម្ម​ ។​ សង្គ្រាម​ដែល​យើង​កំពុង​តែ​ធ្វើ​នេះ​ ជា​សង្គ្រាម​នៅ​ទូ​ទាំង​ពិភពលោក​ និង​គ្មាន​ក្តី​មេត្តា​ ៕

...

_87839135_87839004

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print