ខេត្តកំពង់ចាម ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ និងអាប៉ោង ភ្នាល់ដាក់លុយ នៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានសមត្ថិច្ចបង្ក្រាប ឃាត់អ្នកលេង ១៤នាក់ ចាប់យកវត្ថុតាងមួយចំនួនធំយកមករក្សាទុកនិងត្រៀមនាំខ្លួនទៅតុលាការចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា ៖ ការបង្ក្រាបធ្វេីឡេីងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី នៅចំណុចភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ដែលទីតាំងខាង លេីនេះលួចបេីកលេងល្បែងភ្នាល់ដាក់ លុយខុសច្បាប់ ។
លោកបន្តថា ៖ បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកផ្ទាល់ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
លោកបញ្ជាក់ថា ៖ជាលទ្ធផលសមត្ថកិច្ចបានបង្រ្កាបនិងធ្វេីការឃាត់ខ្លួនអ្នកលេងចំនួន១៤នាក់និងដកហូតវត្ថុតាងរួមមាន៖
១-ទូរស័ទ្ទដៃចំនួន១០គ្រឿង
២-ម៉ូតូចំនួន៣៥គ្រឿង
៣-ចានអាប៉ោងចំនួន០១
៤-កន្រ្តក់មាន់ចំនួន០៤
៥-ផ្តិលជ័រចំនួន០១
៦-ហាន់តោអាប៉ោង ចំនួន០១
៧-មាន់ចំនួន០៤ក្បាល
៨-កន្ធន់ជ័រចំនួន០១
៩-ជញ្ជីងថ្លឹងមាន់ចំនួន០១
១០-ស្កុតរុំនិងខ្នាយដែកមួយចំនួន
១១-កញ្ចក់បាំងមាន់ចំនួន០១
១២-ប្រាក់រៀលចំនួន៤,៥០០,០០០រៀល(បួនលានប្រាំសែនរៀល) ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕
ដោយ៖ វណ្ណៈ