ប្រធាន​ធិបតី​រុស្ស៊ី ប្រកាសថា ប្រទេសខ្លួនជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសដោយឱឡារិកនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយ នៅថ្ងៃទី១៤ ខែមិថុនាថារុស្ស៊ីជោគជ័យជាងអាមេរិកក្នុងដោះស្រាយវិបត្តិ COVID-19 ដែលចម្លងមនុស្សជិតលាននាក់នៅទូទាំងពិភពលោក លោកពូទីន បន្ថែមថា «​យើងកំពុងចាកចេញពីស្ថានភាព COVID-19 បណ្ដើរៗ ជាមួយការខាតបង់តិចតួចបំផុត ហើយក្នុងសហរដ្ឋអាមេរិកវិញ វាមិនកំពុងកើតឡើងបែបនេះឡើយ​»​

លោក ពូទីន បាននិយាយទៀតថា ជំងឺរាតត្បាតសកល COVID-19 បានលាតត្រដាងវិបត្តិផ្ទៃក្នុងចាក់ស្រែះក្នុងសហរដ្ឋអាមេរិក ដែលមានករណីឆ្លងសរុបជាងលានករណីហើយ ត្រង់ចំណុចនេះ លោកបានរិះគន់កង្វះការដឹកនាំក្នុងការទប់ទល់ស្ថានការណ៍ COVID-19 ដោយអះអាងថា ប្រធានាធិបតី ដូណាល់ ត្រាំ ប្រាប់រុស្ស៊ីឲ្យធ្វើបែបនេះបែបនោះ ក៏ប៉ុន្តែជាក់ស្តែង អភិបាលរដ្ឋអាមេរិកទៅវិញទេដែលជាអ្នកបញ្ជាលោក

ដោយឡែកទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់ចេញផ្សាយប្រសាសន៍លោក ពូទីន ដែលសង្កត់ធ្ងន់ថា ​«​ខ្ញុំគិតថា បញ្ហាគឺថាផលប្រយោជន៍ក្រុម និងផលប្រយោជន៍គណបក្ស គឺត្រូវផ្ដល់អាទិភាពខ្ពស់ជាង ផលប្រយោជន៍សង្គមទាំងមូល និងផលប្រយោជន៍ប្រជាជន​»​

ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសរុស្ស៊ី បានរាយការណ៍ករណី COVID-19 ថ្មី ៨៨៣៥ករណី ដែលធ្វើឲ្យករណីសរុបឡើងដល់៥២៨ ៩៦៤ករណី នេះគឺជាតួលេខខ្ពស់បំផុតលំដាប់ទី ក្នុងពិភពលោក បន្ទាប់ពីប្រេស៊ី និងសហរដ្ឋអាមេរិក បណ្ដាតំបន់ក្នុងប្រទេសនេះ ផ្ដើមបន្ធូរបន្ថយការបញ្ជាបិទប្រទស ហើយរដ្ឋធានីមូស្គូ បានបើកអាជីវកម្មដែលមិនចាំបាច់ឡើងវិញ ដូចជា ហាងកាត់សក់ ជាដើម

បើ​គិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ ប្រទេសរុស្សី មានករណីស្លាប់ដោយសារ​COVID-19​សរុបចំនួន ៦៩៤៨នាក់ ដែលទាបខ្លាំងបើធៀប នឹងសហរដ្ឋអាមេរិក ដែលមានចំនួនស្លាប់

សរុប១១៧ ៨៥នាក់ អត្រាស្លាប់នៅរុស្ស៊ីមាននៅ ,ភាគរយក្នុងចំណោមអ្នកជំងឺ COVID-19 ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print