ប្រទេសតំបន់អឺរ៉ុប​មានសេរីភាពហើយនៅថ្ងៃទី​១៥ខែមិថុនានេះ

ចែករំលែក៖

បណ្តាប្រទេសតំបន់អឺរ៉ុប​បានបើកព្រំដែនដើម្បីដំណើរការវិស័យទេសចរណ៍ ជួយដល់សេដ្ឋកិច្ច បណ្តាប្រទេសក្នុងតំបន់ឱ្យបានល្អប្រសើរឡើងវិញ​។ ប៉ុន្តែប្រទេស ក្រៅពីតំបន់អឺរ៉ុបមិនទាន់អនុញ្ញាតឲ្យចូលទៅកាន់អឺរ៉ុបនៅឡើយទេ។

តាមសារព័ត៌មាន​​ AP បានផ្សាយថា អឺរ៉ុប បានខិតខំដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ពលរដ្ឋវិលត្រឡប់មកសភាពដើមវិញ​​ ក្រោយរយៈពេល​៣ខែបិទព្រំដែនដោយសារតែកូវីដ​-១៩។ ការបើកព្រំដែនចំពេលអឺរ៉ុបឈានចូលរដូវក្តៅ ជាពេលវេលាដែលវិស័យទេសចរណ៍​​មមាញឹកបំផុតនៅអឺរ៉ុប។
ចំណែកអ្នកទេសចរមកពីតំបន់អាមេរិក អាមេរិកឡាទីន​ អាស៊ី ត្រូវរង់ចាំមួយរយៈទៀតទើបអាច​អនុញ្ញាតឲ្យចូលអឺរ៉ុប​។ តាមគម្រោងអឺរ៉ុប នឹងទទួលស្វាគមន៍អ្នកទេសចរបរទេសនៅខែក្រោយ តែមិនទាន់ដឹងពេលវេលាច្បាស់លាស់នៅឡើយទេ​ដោយរង់ចាំមើលលទ្ធផលនៃការបើកព្រំដែនតើមានអ្វីប្រែប្រួល​ ។
ប្រធានគណៈកម្មការផ្ទៃក្នុងអឺរ៉ុប​ លោកស្រីYlva Johansson បាននិយាយទៅកាន់បណ្តាប្រទេស​ជាសមាជិក​ថា​ ការបើកព្រំដែននៅថ្ងៃទី​១៥ ខែមិថុនានេះជាពេលវេលាដ៏ល្អ​បំផុត។
បើទោះបីបើកព្រំដែនក្តី ប៉ុន្តែពលរដ្ឋជាច្រើនសម្រេចបន្តនៅក្នុងផ្ទះ មិនទាន់ហ៊ានធ្វើដំណើរ​កម្សាន្ត​ច្រើននោះឡើយ គឹគេមើលឃើញមានតែគូស្នេហ៍ក្មេង​ៗប៉ុណ្ណោះដែល​បានដើរកម្សាន្តសប្បាយ ដោយសារតែក្មេងៗប្រឈមនិឹងគ្រោះថ្នាក់តិច ជាងចាស់ៗ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print