ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញកូរ៉េខាងជើង បញ្ឈប់សកម្មភាពធ្វើឲ្យតានតឹងកាន់តែខ្លាំង

ចែករំលែក៖

នៅពេលនេះប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន បានចេញមុខ​​អំពាវនាវដល់កូរ៉េខាងជើង​​ បញ្ឈប់សកម្មភាពដែលធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងសារជាថ្មី។ ការអំពាវនាវរបស់ប្រធានាធិបតី ក្រោយពេល មេដឹកនាំកូរ៉េខាងជើង​ព្រមានកាត់ផ្តាច់រាល់ទំនាក់ទំនង​ជាមួយកូរ៉េខាងជើង​។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី​១៥ ខែមិថុនា ប្រធានាធិបតី ម៉ូន ជេអ៊ីន​បានលើកឡើងថា​ លោកពិតជាសោកស្តាយយ៉ាងខ្លាំង ដែលទំនាក់ទំនង​រវាងកូរ៉េខាងជើង និងអាមេរិក ​មិនមានការរីកចម្រើនដូចការចង់បាន។​ ប៉ុន្តែលោកបានលើកឡើង​ថានេះជាពេលវេលា​ដែល​ កូរ៉េទាំងពីរចាំបាច់ត្រូវតែស្វែងរកចំណុចល្អដើម្បីបញ្ចប់ភាពជាប់គាំង​។
ពាក់ព័ន្ធនិងសេចក្តីប្រកាសរួម​ដែល ប្រធានាធិបតីកូរ៉េខាង ត្បូង ម៉ូន ជេអ៊ីន និងមេដឹកនាំគីម ជុងអ៊ុន ពីរលើកកន្លងមក​ នៅព្រំដែន និងនៅទីក្រុងព្យុងយ៉ាងកាលពីឆ្នាំ​២០១៨​ លោក​ម៉ូន បញ្ជាក់ថា«ពាក្យសន្យាពីសន្តិភាពនៅឧបទ្វីបកូរ៉េ របស់មេដឹកនាំគីម ជុងអ៊ុន​បាននិយាយទៅកានពលរដ្ឋ​៨០ លានាក់គឺជារឿង មិនអាច​ ក្រឡាស់បានឡើយ»។
លោកម៉ូន បន្តទៀតថា​«កូរ៉េខាងជើង មិនគួរកាត់ផ្តាច់បណ្តញទំនាក់ទំនងនៅព្រំដែនឡើយ អាចជំរ៉ុញឲ្យវិលត្រឡប់ទៅរកភាពតានតឹង​ ដូចកាលពីអតីតកាល ។ ខ្ញុំសង្ឃឹមថា នឹងដោះស្រាយ​រាល់បញ្ហា ប្រឈមមុខ តាមបណ្តាញទំនាក់ទំនងនោះ» ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print