ភ្នំពេញ៖ ប្រធានបទស្តីពី “ប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ នាពេលអនាគត និងការជួញដូរសត្វព្រៃ” ត្រូវបានលើកយកមកធ្វើបទបង្ហាញដោយអ្នកជំនាញផ្នែកជំងឺកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជូនដល់សមាជិក សមាជិការដ្ឋសភា ដើម្បីជាការត្រៀមសម្រាប់ចូលរួមកិច្ចប្រជុំក្របខ័ណ្ឌAIPA។
ការធ្វើបទបង្ហាញនេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស.២៦៥៤ ត្រូវនឹងថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។ ក្នុងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា រដ្ឋសភា ជាច្រើន៕
...
ដោយ៖ សិលា