ភ្នំពេញ ៖ បន្ទាប់ពីមន្ត្រីជំនាញចុះពិនិត្យទីតាំងស្តុកផលិតផលគ្រឿងសំអាង របស់ក្រុមហ៊ុន ATOMY (CAMBODIA) Co,.LTD ហើយម្ចាស់ទីតាំងមិនព្រមយកឯកសារពាក់ព័ន្ធមកបង្ហាញ គឺឈានដល់គណៈកម្មការចម្រុះបិទទីតាំងបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទៅសាកសួរនៅអង្គភាព ប្រយុទ្ធប្រឆាំងផលិតផលក្លែង
ក្លាយ ។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការ ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចំរុះចុះពិនិត្យទីតាំងស្តុកផលិតផលគ្រឿងសំអាងជាច្រើនប្រភេទរបស់ក្រុមហ៊ុនអាតូម ATOMY (CAMBODIA) Co,.LTD កាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ គណកម្មាធិការ បង្ក្រាបផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងផលិត ផលក្លែង
ក្លាយ មានការសម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអា
ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ឃ្លាំងស្តុក ផលិតផលសំអាងជាច្រើនប្រភេទខាងលើដោយរកឃើញទំនិញចំរុះ ៤១មុខដែល
សង្ស័យនាំចូលគេចពន្ធ រឺខូចគុ
ណភាព ហួសកាលបរិច្ឆេទ ហើយត្រូវបានម្ចាស់ ក្លែងបន្លំដើម្បីយកទៅលក់លើទីផ្សារ។
ផលិតផលខាងលើជាច្រើនមុខ ក្រោយពីគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រកឃើញ ត្រូវបានឃាត់រក្សាទុក នៅមួយកន្លែង មិនអនុញ្ញាតឲ្យ ចរាចរចែកចាយ ដែលបង្កឲ្យផលប៉ះពាល់ ទាំងសុខភាពអ្នកប្រើប្រាស់ ហើយទីតាំងខាងលើ ត្រូវបានសម្រេចបិទជាបណ្តោះអាសន្ន ។
លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងផលិត ផលក្លែង
ក្លាយ បានប្រាប់ឲ្យដឹងថា៖ ម្ចាស់ទីតាំងមិនទាន់យកឯកសារពាក់ព័ន្ធមកឲ្យសមត្ថកិច្ចពិនិត្យ នឹងមិនចេញមុខមកដោះស្រាយតាមផ្លូវច្បាប់តាំងម៉ោង៩ព្រឹក រហូតដល់ម៉ោង៤រសៀល។
លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះថា៖ យើងកំពុងតែយកផលិតផលគ្រឿងសំអាងនិងអាហារបំប៉ន ជាច្រើនប្រភេទរបស់ក្រុមហ៊ុន ATOMY (CAMBODIA) Co,.LTD ខាងលើនេះទៅសិនពិនិត្យថាតើមានលក្ខណះត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសរបស់ក្រសួងសុខាភិបាលឬអត់។ លោកបន្តឲ្យដឹងទៀតថា៖ ក្រោយពីក្រុមការងារពិនិត្យរួចហើយបាននាំមនុស្សម្នាក់ ឈ្មោះ OH JAE HOON កាន់អត្តសញ្ញាណប័ណ្ឌលេខ M៤៦៣១៧៩០ មុខរបរអាជីវករជាម្ចាស់ឃ្លាំងនិងអ្នកបកប្រែកយកទៅសាកសួរ ហើយគណៈកម្មាធិការបានសម្រេចបិទសៀលឃ្លាំងខាងលើបណ្តោះអាសន្ន៕
ដោយ៖ ចន្ទ លីហ្សា