ភ្នំពេញ : រថយន្តស្លាកលេខនគរបាលបានបុកខឿនសួនច្បារនិងបុកបង្គោលភ្លើង ស្លាកប៉ាន់ ចំណែករថយន្តបើកទៅមុខលេងរួច។
ហេតុការណ៍នេះបានកើតឡើង កាលម៉ោង១២និង១០រំលង
អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅតាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាកម៉ាស់ស្តារ ពណ៌ស ពាក់ស្លាកលេខនគរបាល2-4013 បើកបរតាមផ្លូវជាតិលេខ១ពីច្បារអំពៅសំដៅទៅកៀនស្វាយ ខណៈមកដល់ចំណុចកើតហេតុមិនដឹងគាត់គេចអីទេបានរេចង្កូតមកខាងឆ្វេងដៃជ្រុលមកបុកស្លាកប៉ាន់ណូនិងបង្គោលភ្លើងអស់១ដើមតែសំណាងល្អអ្នកបើកបរគ្មានអ្នករបួសខូចខាតតែរថយន្ត និងសម្ភារ:។
បន្ទាប់ពីកើតហេតុឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់
ដោយការខូចខាតសម្បត្តិរដ្ឋ និងឯកជនច្រើនពេកបានទំនាក់ទំនងទៅនគរបាលការិយាល័យចរាចរផ្លូវគោកស្នងការមកយករក្សាទុកជាបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ