នគរបាលខណ្ឌឬស្សីកែវការស្រាវជ្រាវបង្ក្រាបជាក់ស្តែងនិង ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ១ឆ្នាំ មុខរបរ បុគ្គលិក ហាងចរណៃ មានទីលំនៅ ផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ជនសង្ស័យទី១ ឈ្មោះ យ៉ន ចំរេីន ភេទប្រុស ហៅអាញ៉ាញ់ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ (មានសារធាតុញៀន) ។

និងបន្តធ្វើការឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ វន់ វិបុល ហៅ អាម៉ៅ ភេទ ប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅ ភូមិ ផ្សារតូច សង្កាត់ ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួននៅវេលាម៉ោង ២២:០០ នាទី ថ្ងៃខែឆ្នាំដដែល ។
– សំភារៈ បាត់បង់៖
ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរី ឆ្នាំ ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-1717
– សំភារៈ ដកហូត៖ គ្មាន

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅថ្ងៃកេីតហេតុជនសង្ស័យមានគ្នាចំនួន ០២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក សង់ការ៉េ ពណ៍ក្រហមចាស់ ពុំមានស្លាកលេខ ចេញធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលមកដល់ចំណុចកេីតហេតុឃេីញម៉ូតូរបស់ជនរងគ្រោះចតទុកដោយភ្លេចដកសោរចេញពីម៉ូតូ ឃើញដូចនេះជនសង្ស័យឈ្មោះ យ៉ន ចំរេីន បានធ្វេីសកម្មភាពលួចយកម៉ូតូនោះបានសំរេច រួចជិះគេចខ្លួន លុះដល់ថ្ងៃទី១៦ ខែឆ្នាំដដែល វេលាម៉ោង ១៤:០០នាទី ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ក្រោយពីបានទទួល បណ្តឹងជនរងគ្រោះ កំលាំងសមត្ថកិច្ចយេីងបានបេីកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យ លុះដល់វេលាម៉ោង១៧:០០នាទី ថ្ងៃខែឆ្នាំដដែល កំលាំងសមត្ថកិច្ចយេីងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ យ៉ន ចំរេីន នៅចំណុចផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ នាំមកកាន់ប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដេីម្បីធ្វេីការសាកសួរ រហូតដល់វេលាម៉ោង២២:០០នាទី ថ្ងៃខែឆ្នាំដដែល បន្តឃាត់បានបក្ខពួកម្នាក់ទៀតនៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី២០ ភូមិសាមគ្គី សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងសាកសួរយកចម្លេីយ បន្តស្រាវជ្រាវរកមធ្យោបាយរបស់ជនរងគ្រោះ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print