ទីក្រុងប៉េកាំង លុបជើងហោះហើរ រាប់ពាន់ជើង ក្រោយបង្កើនការប្រកាសអាសន្នពីកូវីដ១៩

ចែករំលែក៖

ទីក្រុងប៉េកាំង៖ គិតដល់វេលាម៉ោង៩ និង១០ នាទីព្រឹកថ្ងៃទី១៧ ខែមិថុនាអាកាសយានដ្ឋានធំបំផុតនៅទីក្រុងប៉េកាំងបានប្រកាសលុបជើងហោះហើរដល់ទៅ
១២៥៥ជើង ស្មើនឹង៧០ភាគរយ។
តាមសារព័ត៌មាន China daily បានផ្សាយថា ៖ ចំណែកក្រុមហ៊ុនផ្លូវ ដែក នឹងសងតម្លៃសំបុត្រគត់មុន ទៅឲ្យអ្នកដំណើរវិញ។
នៅពេលនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនការប្រកាសអាសន្នកម្រិតទី២ ហើយស្នើដល់ពលរដ្ឋចាំបាច់ត្រូវតែធ្វើតេស្តរកកូវីដ១៩ មុនពេលអនុញ្ញាតឲ្យចាកចេញពីទីក្រុងនេះ។
ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានស្នើឲ្យសាលារៀនទាំងអស់បិទទ្វារជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ទីក្រុងប៉េកាំងបានខិតខំដើម្បីទប់ស្កាត់ ការផ្ទុះកូវីដ១៩ ជាថ្មី ។ តាមសារព័ត៌មាន Bloomberg កូវីដ១៩ បានរាលដាលដល់ខេត្តនានានៅជាប់ទីក្រុងប៉េកាំង។
តាមការប្រកាសរបស់គណៈកម្មការសុខាពិភបាលចិន NHC បានឲ្យដឹងថា ៖ នៅទីក្រុងប៉េកាំងរកឃើញកររណីឆ្លងកូវីដ១៩កើនឡើងដល់ ១០៦នាក់ហើយ។ ជាមួយគ្នានេះខេត្តចំនួន២ទៀតក៏រកឃើញមានករណីឆ្លងផងដែរ។
ការសម្រេចបិទសាលារៀន និង កាត់បន្ថយការធ្វើដំណើរ បានបង្ហាញយ៉ាងច្បាស់ថា កម្រិតនៃការឆ្លងកាន់តែអាក្រក់ទៅនៅទីក្រុងប៉េកាំង។ ប៉ុន្តែការដោះស្រាយស្ថានភាពនៃការឆ្លង បានល្អជាងបើប្រៀបធៀបការឆ្លងពេលដំបូងនៅទីក្រុងវ៉ូហាន ។
ទីក្រុងប៉េកាំង ប្រជុំទៅដោយអ្នកមាន អ្នកជំនួញធំៗ និងអ្នកនយោបាយ មជ្ឈមណ្ឌលសេដ្ឋកិច្ច ដូច្នេះការទប់ស្កាត់ឆ្លងរាលដាល នៅទីក្រុងនេះ គឺពិតជាសំខាន់យ៉ាងខ្លាំង។
កាលពីថ្ងៃទី១៦ ខែមិថុនា រដ្ឋាភិបាលទីក្រុងប៉េកាំងបានបិទផ្សារមួយកន្លែងទៀត ជិតមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងប៉េកាំង ក្រោយរកឃើញមានករណីឆ្លងថ្មីម្នាក់ទៅទីនោះ។ នៅពេលនេះ ផ្សារ ៣០០កន្លែងត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និង តំបន់រស់នៅរបស់ពលរដ្ឋ៣០ តំបន់ ត្រូវបានបិទទាំងស្រុង៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print