បេីកបររថយន្តមិនអធ្យាស្រ័យលេីដងផ្លូវ​ បុកប៉ះគ្នាពេញទំហឹង​ រួចប្រកែកយកត្រូវសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តពីគ្រឿងបើកក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវបំបែកជាបួន ចង់ឈ្នះគ្នាបណ្តាលឱ្យបុកគ្នាពេញទំហឹងតែមិនឲ្យមនុស្សរងរបួសធ្ងន់ឡើយ។

ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦០៦ កែងផ្លូវលេខ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកស្តារេច ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AQ-7321 ធ្វើដំណើតាមបណ្តោយផ្លូវលេខ៦០៦ក្នុង ទិសដៅពីលិចទៅកើត ។
ខណៈពេលមកដល់ផ្លូវបំបែកជាបួន កែងផ្លូវលេខ៣០៧ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចសុីស GS300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3999 ធ្វើដំណើតាមបណ្តោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែរថយន្តទាំងពីមកដល់ចំណុចផ្លូវបំបែកជាបួនដូចគ្នា ដោយអ្នកបើករថយន្តទាំងពីចង់ឈ្នះគ្នាបន្តទៅមុខរៀងខ្លូន ក៏បុកគ្នាពេញទំហឹង រួចចុះមកប្រកែកគ្នាយកត្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគម៏។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែង យករថយន្តទាំងពីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយនៅពេលក្រោយ៕រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print