អធិការនគរបាលខណ្ឌសែនសុខនិងរដ្ឋបាលសង្កាត់គោកឃ្លាងបន្តចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១២រោចខែជេស្ឋឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៧ខែមិថុនា ឆ្នាំ ២០២០ នេះ
ដោយមានការអនុញ្ញតិពីលោក វរៈសេនីយឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ សែនសុខ បានចាត់ឲ្យ លោកវរៈសេនីយ៍ទោ សារឹម វុទ្ធី អធិការរង ផែនគ្រប់គ្រងការស្នាក់នៅ និងប៉ុស្ត៍នគរបាលរដ្ឋបាលគោកឃ្លាងនិងដោយមានករអញ្ជើញចូលរួមលោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋក្នុង ភូមិគោកឃ្លាង នៃ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

លោកវរៈសេនីយ៍ទោ សារឹម វុទ្ធី អធិការរង ផែនគ្រប់គ្រងការស្នាក់នៅ តំណាងលោក អធិការនគរបាលខណ្ឌ បានឲ្យដឹងថា៖ ក្នុងនោះក៍មានការអញ្ជើញចូលរួមពី
លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង។ លោកវរៈសេនីយ៍ត្រី ដួង វណ្ណៈ នាយប៉ុស្តិ៍។ លោកអនុសេនីយ៍ឯក នេត ប៊ុនធឿន នាយរង។ លោកអនុសេនីយ៍ឯក ញាណ រស្មី មន្រី្ត។ លោក អ៊ាម ប៊ុណ្ណា អនុភូមិគោកឃ្លាង ។
ឆ្លៀតក្នុងឱកាសនោះ លោកអធិការរង ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យភ្លេចខ្លួននៅបញ្ហាជំងឺ Covid 19 ឲ្យសោះ ហើយត្រូវរក្សាអនាម័យឲ្យបានល្អដោយលាងដៃនិងអាកុល , ចែល និងសាប៊ួរ ហើយត្រូវពាក់ម៉ាស់ឲ្យបានល្អនៅពេលដែលយើងទៅទីប្រជុំជន ព្រោះយើងអាចភ្លេច Covid 19 តែCovid 19 មិនអាចភ្លេចយើងបានទេបើយើងធ្វើសប្រហែស។
សៀវភៅស្នាក់នៅដែលត្រូវចែកជួននាពេលនោះ មានចំនួន ៣៦គ្រួសារ។ សរុបចំនួនមនុស្សចំនួន ១៨២នាក់ ប្រុស៨៥នាក់ អាយុ១៨ឆ្នាំឡើងចំនួន ១៣៩នាក់ ប្រុស៦៦នាក់។
លោកវរៈសេនីយ៍ទោ សារឹម វុទ្ធី អធិការរង ផែនគ្រប់គ្រងការស្នាក់នៅ ក៍បានសំណោមពរសូមឲ្យបងប្អូទាំងអស់ដែលមិនទាន់បានធ្វើសៀវភៅស្នាក់ឬសៀភៅមានភាពចាស់,ខូច សូមបងប្អូនទៅទំនាក់ទំនងជាមួយនគរបាលមណ្ឌលដែលបងប្អូនរស់នៅដើម្បីឲ្យនគរបាលគាត់រៀបចំឯកសារធ្វើថ្មីជួនដោយឥគិតថ្លៃ៕ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print