សមត្ថកិច្ចថៃ ចាប់មេខ្យល់ម្នាក់និងពលករ១៤នាក់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់

ចែករំលែក៖

ប្រទេសថៃ៖សមត្ថកិច្ចអន្តោប្រវេសន៍ខេត្តស្រះកែវសហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍កណ្ដាល របស់ថៃបានចាប់ខ្លួនក្រុមមេខ្យល់ជួញដូរមនុស្ស ម្នាក់នឹងពលករខ្មែរចំនួន១៤នាក់ ដែលឆ្លងដែនទៅប្រទេសថៃខុសច្បាប់ដើម្បីរកការងារធ្វើ ។
យោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก็ว -77 เด้ด)។
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថា សមត្ថកិច្ចនគបាលអន្តោប្រវេសន៍ ខេត្តស្រះកែវ ក្រោមការបញ្ជាផ្ទាល់ របស់លោកវរៈសេនីយ៍ឯក អាធីត យ៉ាកែវ ប្រធានការិយាល័យអន្តោប្រវេសន៍ខេត្តស្រះកែវ ,លោកវរៈសេនីយ៍ទោ សារ៉ូត ទិរៈកិច្ចផានិជ្ជ អនុប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ បានបញ្ជាកម្លាំងក្រុមស្រាវជ្រាវ ស៊ើបអង្កេត ក្រុមប្រតិបត្តិការទី២ ដោយសហការជាមួយនគរបាល ណង ម៉ាកហ្វាយ ចូលទៅចាប់ខ្លួនឈ្មោះ សរញ្ញញូ ស្រួងថូ អាយុ៣៣ឆ្នាំ ជនជាតិថៃ ព្រមទាំងរថយន្តប៊ិកអាប់ និសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ2ฒล-43 77 ក្រុងថេប មហាមហាណះខន ជារថយន្តមានដំបូល នៅបរិវេណផ្លូវ3395 វឌ្ឍនា ណះខន -តាបព្រះយ៉ា ឃុំ ឆងកុម ស្រុក វឌ្ឍនា ណ:ខន ខេត្តស្រះកែវ ផ្ទុកពលករខ្មែរពេញរថយន្ត ដោយចោទពីបទ លាក់លៀម នឹង ដើម្បីឲ្យជនបរទេសចូលប្រទេសដោយខុសច្បាប់នោះ ។
សូមជំរាបថា សមត្ថកិច្ចអាចចាប់ឃុំខ្លួនឈ្មោះ កែវ សាម៉ាត អាយុ៥០ ជនជាតិខ្មែរ រួមទាំងពលរដ្ឋខ្មែរសរុបទាំងអស់១៤នាក់ ក្នុងនោះប្រុស១៣នាក់ នឹងស្រីម្នាក់ ដោយពួកគេទទួលសារភាពថា ចង់ចូលទៅធ្វើការនៅប្រទេសថៃ តែព្រំដែនមិនទាន់បើក ទើបនាំគ្នាលួចចូលមកប្រទេសថៃ ហើយថា ជួលឲ្យឈ្មោះសរញ្ញញូ បើករថយន្តដឹកទៅគោលដៅ ទើបសមត្ថកិច្ចដាក់បទចោទដល់ពលរដ្ឋខ្មែរទាំងអស់នោះថា ជាជនជាតិបរទេសធ្វើដំណើរចូលទៅ នឹងស្នាក់នៅប្រទេសថៃដោយមិនមានលិខិតអនុញ្ញាត។ បន្ទាប់ពីសមត្ថកិច្ចថៃថតរូប នឹងធ្វើកំណត់ហេតុរួចរាល់ ក៏បាននាំខ្លួនពលករខ្មែរព្រមជាមួយមេខ្យល់ បញ្ជូនទៅផ្នែកជំនាញសួរនាំ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត។
ពាក់ពន្ធ័រឿងពលករខ្មែរឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់នេះ សមត្ថកិច្ចថៃ ចាប់បានស្ទើររៀងរាល់ថ្ងៃ ដោយក្នុងនោះពួកគេ(ពលករខ្មែរ)ភាគច្រើនត្រូវមេខ្យល់លួចនាំចូលតាមច្រករបៀង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ចាប់ពីឃុំអូរ បីជាន់ក្នុងស្រុកអូរជ្រៅ នឹងបឹងត្រកួន ក្នុងទឹកដីស្រុកថ្មពួក ដោយមានឃុបឃិតគ្នារវាងមេខ្យល់ ជាមួយសមត្ថកិច្ចការពារព្រំដែនរបស់កម្ពុជា ផងដែរ៕ដោយ÷វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print