លោក ឃួង ស្រេង ប្រជុំដោះស្រាយបញ្ហាទឹកលិចដោយជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហម

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ដ្រីជំនាញ ដើម្បី
ដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀងលិច ដោយជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ត្រង់តំបន់មុខ សាលាក្តីខ្មែរក្រហម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ជៀសផលប៉ៈពាល់ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃួងស្រេង. អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងារជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងបញ្ចេញគ្រឿងចក្រជាច្រើនគ្រឿងទៅកាន់ទីតាំងនោះដើម្បីស្តារប្រឡាយអោយបានជ្រៅនៅអមសងខាងផ្លូវជាតិ លេខ៤ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហម នៅក្នុងសប្តាហ៍នេះ ដើម្បីរំដោះការជនលិចដោយជំនន់ទឹឹកភ្លៀងអោយបានលឿន។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលតំបន់នេះរងការជនលិចដោយសារតែការរងផ្ទៃទឹកហូរពីខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលខេត្តកណ្តាល ហើយបណ្តាប្រឡាយរងតូចៗមួយចំនួនទៀតបានគោករីងរាក និងការ រំលោភចំណីប្រឡាយពីប្រជាពលរដ្ឋ។
លោកបានបន្តថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយការជនលិចនៅតំបន់នេះអោយបានលឿន ដែលសម្រួលការលំបាករបស់ប្រជាពលរដ្ឋ និងការរំខានការធ្វើដំណើរជាដើម។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាន៍ថា ជាមធ្យោបាយបន្ទាន់ដើម្បីដោះស្រាយបញ្ហាជន លិចនៅតំបន់នេះអោយមានប្រសិទ្ធភាព មន្ទីរបានកាយភក់ចេញពីបាតប្រឡាយអមសងខាងផ្លូវជាតិ លេខ៤ត្រង់មុខសាលាក្តីខ្មែរក្រហម មកដល់ផ្លូវរថ ភ្លើង បន្ទាប់មកទៀតមកផ្នែកខាងជើង ស្តារប្រលាយតាមបណ្តោយផ្លូវ រថភ្លើងឆ្ពោះទៅមហាវិថីឈ្នះឈ្នះ ចាក់ទៅបឹងតាមោកទំនប់កបស្រូវ។ ចំណែកខាងត្បូងផ្លូវជាតិលេខ៤វិញនិងត្រូវស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើងឆ្ពោះទៅប្រឡាយតា ហោចាក់ទៅស្ទឹងព្រែកត្នោត និងប្រឡាយមួយទៀតតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅបឹងជើងឯក។ លោកបញ្ជាក់ថា គម្រោងនេះនឹងជួយរំដោះទឹកហូរបានលឿនជាងមុន ដែល កាត់បន្ថយបានការជនលិច។
សូមបញ្ជាក់ថា៖ រដ្ឋបាលនៅភ្នំពេញកំពុងសិក្សាជាមួយក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺអោយហូរចាក់ទៅស្ទឹងព្រែកត្នោតតែម្តង ដែលកាត់បន្ថយកុំអោយហូរចូលមករាជធានី ភ្នំពេញបង្កអោយ មានការជនលិចដោយជំនន់ទឹកភ្លៀង៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print