ព្រះវិហារៈ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បញ្ជាការដ្ឋានអង្គ រក្ស ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ម្តេចព្រះអគ្គមហាសង្ឃ រាជា ធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហា សង្ឃ រាជនៃព្រះរាជាណាចក្រកម្ពុជា និមន្តសួរសុខទុក្ខ និងសំណេះ សំណាលកងកម្លាំងប្រដាប់អាវុធឈរជើងប្រចាំការ ជួរមុខ តំបន់ទិសប្រាសាទព្រះវិហារ ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទ(ខ.ភ.ម)ថ្លែងអំណរគុណចំពោះសម្តេចព្រះ អគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្តេចគណៈសង្ឃនាយក បានយកចិត្តទុកដាក់និមន្តមកសួរ សុខទុក្ខកងកម្លាំងប្រដាប់អាវុធកងនគរបាលជាតិ ការពារព្រំ ដែន តំបន់ទិសប្រាសាទ ព្រះវិហារនាពេលនេះ។ នាយឧត្តមសេនីយ៍ចាត់ទុកថាៈ ការទ្រទ្រង់វិស័យព្រះពុទ្ធសាស នា ចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើក ទឹកចិត្តដល់ នាយ ទាហាន ពលទាហាន ខ.ភ.ម និងកងនគរ បាលជាតិកំពុងការ ពារបូរណភាពទឹកដី។ រហូតមកដល់ពេលនេះស្ថានភាពព្រំដែនមានសភាពល្អប្រសើរ ស្ថិតក្រោមការ ដឹកនាំប្រកប ដោយគិតិបណ្ឌិតដ៏ឈ្លាស់វៃរបស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីព្រះរាជា ណាចក្រកម្ពុជា ធ្វើឲ្យបណ្តោយព្រំដែនក្លាយជាតំបន់មិត្តភាព សន្តិភាព កិច្ចសហប្រ តិបត្តិការ និងការអភិវឌ្ឍ ។ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ សូមប្តេជ្ញាការពារ ព្រះមហាក្ស ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះ ឆ្នោតការពារព្រះពុទ្ធសានាជាសាសនារបស់រដ្ឋនិងការពារបូរ ណភាព ទឹកដីឱ្យបានដាច់ខាត។ សម្តេចសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានមានព្រះសង្ឃដិការ ថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាហើយចាត់ទុក សម្តេចតេជោ ជាមនុស្សសង្ហា ទាំងកាយ ទាំងវាចារចិត្ត លើការដឹកនាំប្រទេសជាតិ ដែលធ្វើឲ្យប្រជាជន រស់ រានមានជីវិត ប្រទេសជាតិមានសុខសន្តិភាព និងការកសាង អភិវឌ្ឍន៍លើគ្រប់វិស័យ។
សម្តេចព្រះសង្ឃរាជ សម្តែងការកោតសរសើរចំពោះកងកម្លាំ ងប្រដាប់អាវុធ ពិសេសប្រចាំតំបន់ទិសប្រាសាទព្រះវិហារបានលះបង់អាយុជីវិត ក្នុងការការពារបូរណភាពទឹកដី ព្រម ទាំងបួងសួងសុំប្រទេសជាតិ កងកម្លាំងប្រដាអាវុធ និងប្រជា ជនកម្ពុ ជា រួចចាកផុតពីជម្ងឺកូវីដ១៩ និងលើកទឹកចិត្តដល់កង កម្លាំងប្រដាប់អាវុធ ខ.ភ.ម និងកងនគរបាលជាតិ ថែរក្សាការ ពារសុខភាព ដោយហូបស្អាត និងរស់នៅប្រកបដោយមានអនាម័យ។
ក្នុងឱកាសនោះផងដែរ សម្តេចសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្ត រាគមន៍លេខ3 បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ក្នុងមួយអង្គភាពៗ ទទួលបានអង្ករ១០ តោនមី ៥០កេស ត្រីខ២០ កេស ទឹកត្រី ១០០យួរទឹកស៊ីអ៊ីវ ១០០យួរទឹកសុទ្ធ100កេសទឹកក្រូច ៥០ កេស ទឹក ដោះគោខាប់ ១២ កេស និងថវិកា ១៤លានរៀលនិងឧបត្ថម្ភដល់ កងនគរបាលជាតិការពារព្រំ ដែន មានអង្ករ ៦តោន មី ២៥ កេស ត្រីខ ១០កេសទឹកត្រី ១០០យួរ ទឹក ស៊ីអ៊ីវ ១០០ យួរ ទឹកសុទ្ធ ៥០កេស ទឹក ក្រូច៥០កេសទឹក ដោះគោ ខាប់ ១០កេស និងថវិកា ៧លានរៀលផងដែរ៕សុខដុម