លោក Arteta ចង់រក្សា David Luiz នៅ Arsenal បន្តទៀត

ចែករំលែក៖

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា គាត់ស្រលាញ់ និងចង់រក្សាខ្សែការពារ David Luiz នៅក្នុងក្លឹបបន្តទៀត។ នេះបើយោងតាមការផ្សាយរបស់ Livescore កាលពីម្សិលមិញ។

David Luiz អាយុ៣៣ឆ្នាំ នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយពីអនាគតរបស់គាត់នៅរដូវកាលក្រោយ។ ហេតុនេះហើយទើបគ្រូបង្វឹកក្រុមកាំភ្លើងធំចង់ឲ្យកីឡាកររូបនេះបន្តនៅអង់គ្លេសទៀត។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះទើបតែមកដល់ទឹកដី Arsenal កាលពីឆ្នាំមុន និងបង្ហាញខ្លួនបាន៣២លើកនៅរដូវកាលនេះ ពេលក្រុមរបស់គាត់ប៉ះក្រុម Manchester City កាលពីម្សិលមិញ។

លោក Arteta ចាប់អារម្មណ៍កីឡាករអតីតក្លិបតោខៀវ David Luiz ដោយនិយាយថា “គាត់សំខាន់សម្រាប់ក្រុមរបស់ខ្ញុំ។ ខ្ញុំពិតជារីករាយណាស់ជាមួយ David Luiz ដោយចង់រក្សាគាត់នៅទីនេះជាមួយពួកយើង។ គាត់គឺជាគំរូដ៏សំខាន់តាំងពីខ្ញុំបានចូលរួម ។ ខ្ញុំចូលចិត្តអ្វីដែលគាត់ផលិតនៅលើទីលានខ្ញុំចូលចិត្តឥទ្ធិពលរបស់គាត់ជុំវិញកីឡាករនិងក្លិប”។

មុនពេលប៉ះជាមួយ Man City ក្រុម Arsenal ឈរនៅលេខ៩ក្នុងតារាង Premier League ចាញ់ក្រុមលេខ៤ Chelsea ចំនួន៨ពិន្ទុ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print