លោក វេង សាខុន ៖ នៅតែមានអ្នកចិញ្ចឹមចិត្តបន្តខិតខំបំផុសយកព័ត៌មានមិនពិតមកចុះផ្សាយ ពាក់ព័ន្ធបញ្ហាតម្លៃជ្រូករស់

ចែករំលែក៖

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន ថ្លែងថា កន្លងមក ក្រសួងមានភាពអត់ធ្មត់ណាស់ចំពោះបញ្ហានេះ ប៉ុន្តែក្រសួងនៅតែពិនិត្យ ឃើញថា នៅតែមានបុគ្គលមួយចំនួន នាពេលថ្មីៗនេះ នៅតែចិញ្ចឹមចិត្តបន្តខិតខំបំផុសយកព័ត៌មានមិនពិតមកចុះផ្សាយ ថា តម្លៃជ្រូករស់នៅព្រំដែនថៃ មានតម្លៃតែ៧៧បាត នាពេលបច្ចុប្បន្ន តែនេះជាតម្លៃកាលជាង២សប្តាហ៍ កន្លងទៅ ។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ យោងតាមគណនីហ្វេសប៊ុក របស់ លោក វេង សាខុន បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកសិករជាអ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ ហើយនិងប្រជាជនជាអ្នកទិញទទួលទាន ទាំងអស់ ដែលបានចូលរួមផ្តល់ជាយោបល់ មកដល់ខ្ញុំ ស្តីពីតម្លៃសត្វរស់ និងតម្លៃលក់សាច់សត្វ នៅលើទីផ្សារ នាពេលបច្ចុប្បន្ន»។

លោក វេង សាខុន ថ្លែងទៀតថា ក្រសួងនឹងប្រមូលមតិយោបល់ទាំងអស់មកពិនិត្យពិចារណា និងដោះស្រាយឲ្យទទួលយកបានទាំងអស់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដ៏លំបាកនៃការស្តារការចិញ្ចឹមសត្វជ្រូកក្រោយពេលនៃការប្រឈមជម្ងឺប៉េសជ្រូកអាហ្វ្រិកកន្លងមក និងការរីករាលដាលសកល នៃមេរោគកូវិដ ១៩ នាពេលបច្ចុប្បន្ន។

ដោយយោងតាមសេចក្តីរាយការណ៍របស់លោកឧកញ៉ា ប៊ុត ចាន់ធូ ដែលជាក្រុមហ៊ុននាំជ្រូករស់ពីប្រទេសថៃមកកម្ពុជា ក្នុងចំណោមក្រុមហ៊ុនទាំងប្រាំមួយ ដែលក្រសួងបានផ្តល់លិខិតអនុញ្ញាតឲ្យនាំចូលជ្រូករស់ បានឲ្យដឹងថា តម្លៃជ្រូករស់មកដល់ព្រំដែនកម្ពុជា ថៃគឺ ៨១ បាតថៃ ស្មើនឹង ១០ ៦៥១ រៀល/គក្រ ហើយត្រូវបង់ពន្ធគយនាំចូលចំនួន ៤៤ ២០០ រៀល/ក្បាល ក្នុងទម្ងន់ ៦០ គក្រ គិតនៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០។ ដូច្នេះជ្រូករស់ក្នុងមួយគីឡូក្រាម មានតម្លៃ ១១ ៣៨៧ រៀល ទៅហើយ មិនទាន់គិតថ្លៃដឹកជញ្ជូន មកកាន់គោលដៅផង ។

សូមបញ្ជាក់ថា កន្លងមកក្រសួងមានភាពអត់ធ្មត់ណាស់ចំពោះបញ្ហានេះ ប៉ុន្តែក្រសួងនៅតែពិនិត្យឃើញថា នៅតែមានបុគ្គលមួយចំនួន នាពេលថ្មីៗនេះ នៅតែចិញ្ចឹមចិត្តបន្តខិតខំបំផុសយកពត៌មានមិនពិតមកចុះផ្សាយថាតម្លៃជ្រូករស់នៅព្រំដែនថៃ មានតម្លៃតែ ៧៧ បាត នាពេលបច្ចុប្បន្ន តែនេះជាតម្លៃកាលជាងពីរសប្តាហ៍កន្លងទៅ ។

លើសពីនេះ គឺគេបានខិតខំ បញ្ចេញមតិយ៉ាងងងើលដោយមិនបានខិតខំស្វែងយល់អ្វីទាំងអស់ ដែលបានធ្វើឲ្យប៉ះពាល់មកលើសមត្ថកិច្ចជំនាញ មិនគួរអត់អោនឲ្យបាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print