យោធាមួយក្រុមក្នុងស្ថានភាពស្រវឹងបើកបររថយន្តជួបគ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯងស្លាប់ម្នាក់របួស៤នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ យោធាម្នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយបើកបររថយន្តក្រឡាប់ដោយខ្លួនឯងស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំផងនោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង ១៥ៈ១០ នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ត្រង់ចំណុចទឹកខួប ភូមិ សំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ត ក្រចេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះជាអ្នកបើកបររថយន្តឈ្មោះ សុខ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាយោធា មានទីលំនៅភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ប្រភពបន្តថា រថយន្ដម៉ាកតូយ៉ូតា ធុនដ្រា ពណ៌ត្រេអុី ពាក់ស្លាកលេខខ.ភ.ម០៤.២-១៩២២និងមាន
អ្នករួមដំណើរចំនួន៤នាក់ទៀតរួមមាន៖
ទី១.ឈ្មោះ ឈឹម សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា រងរបួសស្រាល។
ទី២.ឈ្មោះ អ៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធារបួសស្រាល។
ទី៣.ឈ្មោះ អុីង ប៊ុន្នី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធារបួសស្រាល។
ទី៤. ឈ្មោះ នួន នាវិច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធារបួសស្រាល។
ជនរងគ្រោះខាងលើមានទីលំនៅជាមួយគ្នា ភូមិរកាកណ្ដាល ឃុំរកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
នេះក៏ដោយសារតែបើកបររថយន្តស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំទើបបណ្តាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើងរហូតបាត់បង់អាយុជីវិតនិងរងរបួសជាច្រើននាក់ទៀតបែបនេះ។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានបញ្ជូនជនរងគ្រោះខាងលើទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

សាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ ឯរថយន្ដ រង់ចាំរកជួលរថយន្តស្ទូចយកទៅជុសជុលឡើងវិញ៕ដោយជីវ័ន្ត


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print