អាជ្ញាធរស្រុកប្រាសាទបាគងបន្តដាក់ម៉ាស៊ីនបូមភក់ ចេញពីកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីដែលនៅសល់

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះអាជ្ញាធរស្រុកប្រាសាទបាគង បានដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីដែលនៅសល់ ដោយសារដែលកន្លងមក អាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីនបូមទឹកបាញ់ចូលទៅកាន់ កសិន្ធុប្រាសាទបាគងជាច្រើនគ្រឿង ដែរប៉ុន្តែ នៅតែមិនបានសម្រេចដោយសារភក់នៅក្នុងកសិន្ធនោះមានចំនួនច្រើនពេក។
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កិច្ចការសង្រ្គោះត្រីនេះ ធ្វើឡើងតាមការបញ្ជាពីអភិបាលខេត្តសៀមរាប លោក ទៀ សីហា ហើយក្រោយទទួលបានបទបញ្ជា អាជ្ញាធរស្រុកបានដាក់ម៉ាស៊ីនជាច្រើនគ្រឿងដើម្បីបូមភក់ចេញពីកសិន្ធុប្រាសាទបាគង ស្ទើរទាំងយប់ថ្ងៃ។
លោកបានបន្តថា ការបូមភក់ចេញពីកសិន្ធុប្រាសាទបាគងនេះ ពិតជាមានការលំបាកខ្លាំង ដោយសារភក់ជ្រៅដែលត្រូវចំណាយកម្លាំង និងពេលវេលាច្រើន តែជាយ៉ាងណាក៏ត្រូវតែជួយសង្គ្រោះសត្វត្រីដែលនៅសល់ក្នុងកសិន្ធុនេះឲ្យបាន។
លោកអភិបាលស្រុកបញ្ជាក់ថា កន្លងមកអាជ្ញាធរស្រុកនិងខេត្តបានប្រើប្រាស់វិធានការចំនួន៣រួចមកហើយ ដើម្បីសង្គ្រោះត្រីនេះ គឺទី១៖ប្រើប្រាស់រថយន្តដឹកទឹកចូលកសិន្ធុ, ទី២៖ការបុកអណ្តូងទឹកដើម្បីនាំយកទឹកចូលកសិន្ធុនេះ និងទី៣៖ប្រើប្រាស់កម្លាំងប្រជាការពារដើម្បីកាយភក់ចេញ និងមានការចូលរួមឧបត្ថម្ភពីលោក ហង្ស សុធី ដែលបានផ្តល់ម៉ាស៊ីនបូមខ្នាតធំ និងថវិកាផ្ទាល់ខ្លួនផងដែរ ប៉ុន្តែ ស្ថានភាពបច្ចុប្បន្ន ទឹកដែលមាននៅក្នុងកសិន្ធុប្រាសាទបាគង មានសភាពរីងហួតខ្លាំង និងមានទឹកនៅសល់តិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកនេះ ពុំមានភ្លៀងធ្លាក់ច្រើន នៅតំបន់នេះហើយកសិន្ធុប្រាសាទបាគង មិនមានជាប់ទាក់ទងជាមួយស្ទឹងណាផ្សេងនោះទេទើបធ្វើឲ្យលំបាកក្នុងការរកទឹកយ៉ាងច្រើនមកសង្រ្គោះត្រីជាច្រើនក្បាលនៅទីនេះ។ លោកថា អាជ្ញាធរនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការសង្រ្គោះត្រីឲ្យបាន ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print