ការដេញថ្លៃមិនប្រក្រតីលេីគម្រោងសាងសង់ផ្លូវកាត់បន្ថយភាពក្រីក្រថ្នាក់ឃុំសង្កាត់នៅក្នុងឃុំទួលស្នួលចំនួន ១ គម្រោងមាន២ខ្សែ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖​ ប្រជាពលរដ្ឋដែលអាស្រ័យ​ផលលើផ្លូវដែលដាក់ដេញថ្លៃនៅក្នុងសាលាស្រុកក្រូចឆ្មារកាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងមកបាននិយាយថាជាការដេញថ្លៃរបៀបចងមុង​ទុក​ ពោលគឺការដេញថ្លៃដោយការចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាជាប្រព័ន្ធពីខាងក្រៅរួច ទើបដាក់សំណើដេញថ្លៃ គឺខុសគ្នាឆ្ងាយពីការដេញថ្លៃនៅក្នុងសាលាស្រុកត្បូងឃ្មុំ។

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវ ក្រាលក្រួសក្រហម១គម្រោង នៅក្នុងសាលាឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះមានផ្លូវ ២ ខ្សែប្រវែង ៣,៧០ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់​ឱ្យដេញគឺ១៦៥.២៧០.៨៥២ រៀល ។

មានក្រុមហ៊ុន​ជាច្រើន​បានចូលរួម​ តែ​បានទៅលើក្រុមហ៊ុន ហង្ស គួយហេង ម្ចាស់ក្រុមហ៊ុនឈ្មោះ ម៉ន សុខលាភ ក្នុងតម្លៃ១៦២លានរៀល គឺមានការចុះតម្លៃបន្តិចបន្តួចតែប៉ុណ្ណោះ ។

មហាជនដែលបានចូលរួមនិងតាមដានសង្កេតឃើញថា ការដេញថ្លៃនេះ មិនមានតម្លាភាពនោះទេ គឺមានការចរចាតម្លៃទឹកតែត្រូវរ៉ូវគ្នាជាប្រព័ន្ធពីខាងក្រៅរួច ទើបដាក់សំណើដេញថ្លៃ គឺខុសគ្នាឆ្ងាយពីការដេញថ្លៃនៅក្នុងសាលាស្រុកត្បូងឃ្មុំកាលពីព្រឹកថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ កន្លងមក ខណៈ​ការដេញថ្លៃនេះទៀតសោត មហាជន​សង្កេតឃើញថាមានឈ្មោះលោក លន់ ឬទ្ធី ម្ចាស់ក្រុមហ៊ុន លន់ ឬទ្ធី ជាអ្នកបោះ​មេទឹកតែដើម្បីបិទព័ត៌មាន ។

ពលរដ្ឋដែលអាស្រ័យផលលើផ្លូវខាងលើបានសំណូមពរសូមឱ្យរាជរដ្ឋាភិបាល ជួយពិនិត្យ និងកែសម្រួលដល់ការដេញថ្លៃគម្រោងសាងសង់ផ្លូវថ្នាក់ឃុំសង្កាត់ផង កុំឱ្យមានការយកលុយរដ្ឋក្នុងគម្រោងសាងសង់ផ្លូវ ទៅចែកទឹកតែគ្នាបែបនេះបន្តទៅទៀត ។​

ពលរដ្ឋលេីកឡេីងថា​ បើនៅតែមានការ​ចែកទឹកតែគ្នាបែបនេះបន្តទៅទៀតនោះផ្លូវក្នុងឃុំនិីមួយៗរបស់ពួកគាត់គ្មានគុណភាពនោះទេ ហើយអស់ថវិការរដ្ឋមិនតិចឡើយក្នុងមួយឆ្នាំៗ ។​ បេីដូច្នេះទៅហេីយ​ ខាងក្រុមហ៊ុនដែលទទួលការសាងសង់ផ្លូវខាងលើ សូមធ្វើផ្លូវឱ្យមានគុណភាពផង ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print