រយៈពេលមួយថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗ ជាង១ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗ រហូតដល់ទៅ ១២,៨៨១នាក់ នឹងករណីស្លាប់ថ្មីចំនួន ៣៣៤នាក់ផងដែរ ក្នុងរយៈពេលមួយថ្ងៃ ខណៈតួលេខនេះខ្ពស់បំផុតដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 កន្លងមកនេះ។

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បាននិយាយថា បើបូកបន្ថែមតួលេខថ្មីៗបន្ថែមទៀត ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៦៦,៩៤៦ករណី ក្នុងនោះស្លាប់សរុប ១២,២៣៧នាក់ និងជាសះស្បើយឡើងវិញ១៩៤,៣២៥នាក់។ ប្រកាសនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៦០,៣៨៤នាក់។

គួរបញ្ជាក់ថា ឥណ្ឌាត្រូវបានគេចាត់ទុកថា កំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19 បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយឥណ្ឌាបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ប្រចាំអាស៊ីទាំងមូលតែម្តង។ ចំណែកឯករណីស្លាប់វិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ នៅទូទាំងពិភពលោកនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។

ដោយឡែកលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌានៅចំពោះមុខវិបត្តិCOVID-19 ជាសកលមួយនេះ បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេស តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print