ខេត្តពោធិ៍សាត់៖ បុរស ២នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងព្យួ.កដូចណាត់គ្នា ដែលករណីនេះគេសង្ស័យអាចបណ្ដាលមកពី ញៀនស្រារហូតមានជំងឺសសៃប្រសាទ និងបែកថ្នាំ ។
នគរបាលស្រុកវាលវែងប្រាប់ថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីធ្វើអត្តឃាត(ចងព្យួ.ក) ដោយបុរសឈ្មោះ វិត វុន អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ បានយកខ្សែក្រណាត់ប្រវែងប្រមាណជាងមួយម៉ែត្រ ពណ៏ខៀវ ចងជាមួយមែកដើមឈើប្រភេទប្រណិត(បេង) ផ្នែកខាងក្រោយផ្ទះរបស់ជនរងគ្រោះ ខណៈដែលជនរងគ្រោះរូបនេះគេដឹងថា គាត់ជាមនុស្សញៀនស្រារហូតមានជំងឺសសៃប្រសាទទៅហើយ ។
ដោយឡែក៖ នៅវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃដដែល ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ឯនេះវិញ ក៍មានករណីអត្តឃាត(ចងព្យួ.ក)ផងដែរ ដោយបុរសឈ្មោះ ហ៊ុត គឹង អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ បានយកក្រម៉ាប្រវែងប្រមាណជាងមួយម៉ែត្រ ពណ៏ក្រហម ចងជាមួយផ្ទោងលើផ្ទះ ខណៈដែលគេដឹងថាជនរងគ្រោះរូបនេះ ប្រើប្រាស់គឿងញៀន(បែកថ្នាំ) នេះបើតាមការបញ្ជាក់ពីលោក វរៈសេនីយ៍ត្រី ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច ។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកដែលបានកើតហេតុបន្តថា ករណីអត្តឃាត(ចងព្យួ.ក)ខាងលើ បានសហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូមសាចញាត ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ បុឹម ពិន