ទង្វើរបស់មនុស្សធំ ធ្វើឲ្យកុមារក្លាយជាជនរងគ្រោះដោយអយុត្តិធម៌ ក្នុងសង្គ្រាម អំពើហិង្សាជាតិសាសន៍។
សារព័ត៌មានAFP នៅថ្ងៃទី១៨ ខែមិថុនា បានផ្សាយថា មានករណីបំផ្ទុះគ្រាប់បែកនៅក្នុងសាលារៀន សាសនាមួយនៅភាគខាងជើង អាហ្វហ្គានីស្ថាន បណ្តាលឲ្យសិស្ស៩នាក់ស្លាប់និងរបួសជាច្រើន។
អ្នកនាំពាក្យកម្លាំងប៉ូលីស ក្នុងតំបន់បានឲ្យដឹងថាតាមលទ្ធផលស្រាវជ្រាវជាបឋមការផ្ទុះ បង្កឡើងដោយគ្រាប់កាំភ្លើងត្បាល់។ នៅពេលនេះគេមិនទាន់ដឹងថា គ្រាប់កាំភ្លើងត្បាល់នេះនាំចូលសាលារៀនដោយរបៀបណា។
ក្នុងចំណោមជនរងគ្រោះគឺជាសិស្ស មានអាយុ ក្រោម១៨ឆ្នាំទាំងអស់ និងមានសិស្ស៦នាក់ផ្សេងទៀតរងរបួស។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងសាលា រៀនមួយក្នុងស្រុក Ishkamish ស្ថិតនៅក្នុងខេត្តTakhar។
ហេតុការណ៍ផ្ទុះគ្រាប់បែកខាងលើកើតឡើង ក្រោយពេលមាន ករណីផ្ទុះពីរលើកផ្សេងទៀតនៅព្រះវិហារក្នុងទីក្រុងកាប៊ុល ក្នុងខែមិថុនានេះ។ តាមសារព័ត៌មាន AFP អំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលរដ្ឋាភិបាល និងក្រុមតាលីបង់ ត្រៀមតភ្ជាប់កិច្ចពិភាក្សាបញ្ចប់អំពើហិង្សាដែលអូសបន្លាយរយៈពេលជិត២ទស្សវត្តកន្លងមក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោកTareq Arian បានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍កន្លងមក ក្រុមតាលីបង់បានវាយប្រហារដល់ទៅ២២២លើក ទៅលើទីតាំងនានារបស់កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបណ្តាលឲ្យមានអ្នកស្លាប់៤២២នាក់៕